ភ្នាក់ងារបង្កអោយទៅជាអាលែកស៊ី អាចប៉ះពាល់មិនត្រឹមតែការឆ្លងផ្លូវដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បង្កទៅលើភ្នែកផងដែរ។ ការក្រហម រមាស់ភ្នែក អាចជារោគសញ្ញារំខាន និងអាចប៉ះពាល់ ដល់គំហើញរបស់អ្នកទៀតផង។

ក្រុមគ្រូពេទ្យអាមេរិច បាននិយាយពីរោគសញ្ញាអាលែកស៊ី ដែលប៉ះពាល់ដល់ភ្នែករបស់អ្នក រួមមាន ៖
- ហៀរទឹកភ្នែក
- រមាស់ភ្នែក
- ក្រហមភ្នែក
- ឈឺពេលត្រូវនឹងពន្លឺ
- ហើមត្របកភ្នែក៕