តាមពិតសំបកក្រូចឃ្វិចពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ដែលអ្នកនឹកស្មានមិនដល់។ តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក?
1. សំបកក្រូចឃ្វិចអាចការពារសក់អ្នកបានដោយអ្នកគ្រាន់តែយកវាទៅត្រាំក្នុងទឹកក្តៅ ហើយយកមកកក់សក់ជាការស្រេច។ ដូចនេះ អ្នកអាចសាកល្បងវិធីនេះបាន។
2. បើអ្នកពុលឡាន អ្នកអាចយកសំបកក្រូចឃ្វិចស្រស់មកហិតមុនពេលឡើងឡានបាន វានឹងធូរ ដោយមិនចាំបាច់ប្រើថ្នាំពុលឡានដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ។
3. បើទូរទឹកកកអ្នកមានក្លិនស្អុយ អ្នកអាចយកសំបកក្រូចឃ្វិចទៅដាក់ក្នុងទូរទឹកកកដើម្បីបំបាត់ក្លិន។ ដូចនេះ ទូរទឹកកកអ្នកនឹងចាប់ផ្តើមមានក្លិនល្អវិញហើយ។
4. អ្នកអាចយកក្រូចឃ្វិចទៅហាលឱ្យស្ងួត ហើយកិនជាម្សៅ បន្ទាប់មកយកមកងូតទឹក នោះស្បែកអ្នកនឹងស្អាតហើយម៉ត់។ ដូចនេះ អ្នកអាចប្រើសំបកក្រូចឃ្វិចដូចខាងលើបាន ដើម្បីទទួលបានអត្ថប្រយោជន៍ដែលអ្នកនឹកស្មានមិនដល់៕