ផ្លែឈើ ជាចំណីដែលសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប។ វាធ្វើឲ្យអ្នកមានសុខភាពល្អ និងមានកម្លាំងមាំមួន។ ម្យ៉ាងទៀត វាក៏អាចជួយឲ្យអ្នក ស្រកទម្ងន់បានផងដែរ។ តើផ្លែឈើអ្វីខ្លះ ដែលអាចជួយឲ្យអ្នកស្រកទម្ងន់បាននោះ?
1. ផ្លែប៉ោម ៖ វាមានជាតិវីតាមីនច្រើន ជាហេតុធ្វើឲ្យអ្នក អាចស្រកទម្ងន់បាន នៅពេលពិសារវា ដោយមិនប៉ះពាល់សុខភាព។
2. ក្រូចថ្លុង ៖ វាមានជាតិវីតាមីន C និងសារធាតុចិញ្ចឹមជាច្រើន។ វាមិនត្រឹមតែជំនួយដល់ការស្រកទម្ងន់ទេ ថែមទាំងធ្វើឲ្យស្បែកស្អាតទៀងផង។
3. ចេក ក៏ជាផ្លែឈើអាចសម្រកទម្ងន់បានដែរ ព្រោះវាមានជាតិប៉ូតាស្យូម វីតាមីន A និងសារធាតុដទៃជាច្រើនទៀត។
4. ផ្លែគីវី និងក្រូចឆ្មារ ៖ ក៏អាចជួយបានផងដែរ ព្រោះវាសំបូរវីតាមីន C ច្រើន។
ដូចនេះ អ្នកអាចសាកល្បងបរិភោគផ្លែឈើទាំងនេះបាន ហើយវាក៏អាចធ្វើឲ្យអ្នកមានសុខភាពល្អដែរ៕