ពាក្យថា ”អាហារ” មានអត្ថន័យច្រើនយ៉ាងណាស់ ដែលវាសំដៅដល់ ចំណីដែលអ្នកបរិភោគប្រចាំថ្ងៃ ឬជារបស់ដែលអ្នកពិសារលេង នៅពេលមើលទូរទស្សន៍ ឬនៅពេលដើរលេង។ ចំណីទាំងនេះ មានមួយចំនួន អ្នកគួរតែជៀសវាងកុំបរិភោគឲ្យសោះ។ តើមានអាហារអ្វីខ្លះដែលធ្វើឲ្យអ្នកពិសារហើយ មានជំងឺមហារីកនោះ?

1. គ្រាប់ផ្កាឈូករ័ត្ន គឺជារបស់ដែលអ្នកមិនគួរបរិភោគទេ ព្រោះវាប៉ះពាល់ដល់ថ្លើមអ្នកខ្លាំងណាស់ ជាហេតុធ្វើឲ្យមានជំងឺ។
2. ស្ករកៅស៊ូ ទោះបីជាស្ករគ្មានជាតិពុលក៏ដោយ ប៉ុន្តែ បន្ទះពណ៌សដែលស្រោបពីក្រៅស្ករ គឺមានជាតិពុលម្យ៉ាង ដែលធ្វើឲ្យពេលដែលអ្នកទំពារចូលទៅក្នុងពោះ នាំអោយខូចក្រពះ ជាហេតុធ្វើឲ្យមានជំងឺមហារីក។
3. មិនត្រូវបរិភោគប៊ីចេងទេ ព្រោះវាប៉ះពាល់ធ្មេញ ឬឆ្អឹងអ្នក។ ម្យ៉ាងទៀត វាក៏ធ្វើឲ្យជាតិកាល់ស្យូមអ្នកធ្លាក់ចុះ ឈឺក្បាល ឬមានអាការ:ចិត្តមិនស្ងប់ជាដើម។
4. មិនត្រូវពិសារថ្លើមជ្រូកទេ ព្រោះវាមានជាតិពុលជាច្រើន។
5. កុំទទួលទានពោតលីង ពេលអ្នកទៅមើលកុន។ អ្នកមិនអាចបន្តពិសារទៀតទេ ព្រោះវាអាចបំផ្លាញសួតអ្នកដោយមិនដឹងខ្លួន ដោយសារជាតិពុលម្យ៉ាង ដែលចេញពីឡដែលធ្វើវា។
ដូចនេះ បើអ្នកអាចជៀសវាងបរិភោគចំណីទាំងអស់នេះបាន អ្នកគួរតែកុំបរិភោគឲ្យសោះ ព្រោះអ្នកនឹងអាចមានមហារីកដោយមិនដឹងខ្លួន៕