មនុស្ស​ជាច្រើន ចូលចិត្ត​ផឹកស្រា ដើម្បី​បំបាត់ទុក្ខ មិន​ថា​ប្រុស ឬ​ស្រី​ទេ ព្រោះ​គេ​យល់ថា វា​អាច​ធ្វើឲ្យ​គេ​សប្បាយ ហើយ​បំភ្លេច​នូវ​រឿង​ពិបាកចិត្ត​ទាំងអស់​។ ប៉ុន្តែ គេ​មិនដឹងថា​តើ វា​បំផ្លាញ​សុខភាព​យ៉ាងណាទេ​?

1.​    ​ធ្វើឲ្យ​ក្រលៀន មិន​អាច​ដំណើរការ​ល្អ​។ មានន័យ​ថា នៅពេល​ដែល​ជាតិ​ស្រា​ចូលទៅ​ក្នុង​ខ្លួន វា​ធ្វើឲ្យ​ក្រលៀន​ដំណើរការ​ខុស​ប្រក្រតី ជា​ហេតុ​ធ្វើឲ្យ​អ្នកនោម​ជា​ញឹកញាប់ ហើយ​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​អស់ បណ្តាល​ឲ្យ​វិលមុខ ឬ​ឈឺ​ក្បាល​។​
2.​    ​ប៉ះពាល់​ក្រពះ ធ្វើឲ្យ​អាស៊ីត​ក្រពះ​ទ្បើង​ខ្ពស់ ជា​ហេតុ​ធ្វើឲ្យ​ឈឺក្រពះ ហើយ​បើ​ធ្ងន់ធ្ងរ​អាច​មាន​អាការៈ ចេញឈាម​ក្រពះ​ក៏​មាន​។​
3.​    ​ធ្វើឲ្យ​ថ្លើម​មានជា​តិខ្លាញ់ ជួនកាល វា​អាច​បណ្តាល​ឲ្យ​រលាក​ក៏មាន​។​
4.​    ​ប៉ះពាល់​ដល់​ខួ​ល​ក្បាល ធ្វើឲ្យ​លទ្ធភាព​នៃ​ការចងចាំ ចុះខ្សោយ​ជា​លំដាប់​។​
5.​    ​ប៉ះពាល់​ដល់​បេះដូង ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​មិន​ប្រក្រតី ហើយ​អាច​មាន​ជំងឺ​បេះដូង​។​
6.​    ​ប៉ះពាល់​ដល់​ឈាម និង​ឆ្អឹង ធ្វើឲ្យ​សរីរាង្គ​ទាំង​ពីរ​ដំណើរការមិន​ល្អ ជាហេតុ​មាន​ជំងឺលើសឈាម និង​ឈឺឆ្អឹងឆ្អែង​។​

ជា​រួម​មក អ្នក​គួរតែ​ជៀសវាង​ផឹកស្រា បើ​អ្នកដឹង​ពី​ផលវិបាក​ទាំងនេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង