មនុស្សភាគច្រើន តែងតែធ្វើរឿងមួយចំនួន ក្រោយពេលធ្វើការពេញមួយថ្ងៃ ព្រោះគេយល់ថា ការធ្វើរឿងទាំងអស់នេះរួច នឹងអាចបន្ធូរសម្ពាធការងារ និងធ្វើឲ្យសប្បាយចិត្ត។ ប៉ុន្តែ គេមិនគិតថា វាអាចប៉ះពាល់ដល់សុខភាពទេ។

1. កុំលេងទូរស័ព្ទ ៖ ព្រោះបើអ្នកលេង Game មើលព័ត៌មានតាមទូរស័ព្ទ ឬនិយាយលេងជាមួយមិត្តភក្តិ ទង្វើទាំងនេះ មិនត្រឹមតែធ្វើអោយអ្នកមិនអាចសម្រាកបានទេ តែបែរជា បន្ថែមសម្ពាធការងារទៅវិញ។
2. កុំមើលរឿងរន្ធត់ ៖ ព្រោះវាធ្វើឲ្យអ្នកគេងមិនលក់ បណ្តាលឲ្យខួរក្បាលចុះខ្សោយ។ ការចូលគេងមុនម៉ោង ១១ គឺល្អបំផុត ហើយចិត្តត្រូវគេងមុន ទើបភ្នែកបិទតាមក្រោយ។
3. កុំញ៉ាំអាហារពេលយប់ ៖ សំដៅដល់ការបរិភោគអាហារល្ងាច ហើយម៉ោង ៩ ឬ ១០ ញ៉ាំម្តងទៀត។ នេះជាទង្វើខុស ធ្វើឲ្យក្រពះកិនមិនល្អ។ ដូចនេះ អ្នកមិនត្រូវបរិភោគអាហារ មុនពេលគេង ២ ម៉ោងទេ។
4. កុំពិសារទឹកច្រើនពេក ៖ ព្រោះវាធ្វើឲ្យអ្នកងើបឡើងបត់ជើងពាក់កណ្តាលយប់ បណ្តាលឲ្យគេងមិនលក់។ ម្យ៉ាងទៀត មិនត្រូវញ៉ាំស្រា ឬកាហ្វេទេ ព្រោះជាតិកាហ្វេអ៊ីន ធ្វើឲ្យសរសៃប្រសាទអ្នកដំណើរការមិនប្រក្រតី។
5. កុំគិតរឿងការងារច្រើនពេក ៖ ព្រោះមនុស្សមួយចំនួន តែងតែគិតរឿងការងារនៅពេលយប់ ថាតើថ្ងៃស្អែក ត្រូវបញ្ចប់ការងារអ្វី ឬធ្វើអ្វី។ ទង្វើទាំងនេះ ធ្វើឲ្យខួរក្បាលមិនបានសម្រាក ហើយវានឹងធ្វើឲ្យរាំងស្ទះនូវការងារថ្ងៃស្អែក។
ដូនេះ បើអ្នកដឹងពីផលវិបាកនៃទម្លាប់ទាំងនេះហើយ សូមអ្នកព្យាយាមកុំបន្តខុសតទៅទៀត៕