​វា​ជា​ប្រការ​ល្អ ជាង​ការដែល​ត្រូវ​ឆ្លងកាត់​ការព្យាបាល​។  វា​ជា​ការ​ដែល​ល្អ​បំផុត ដើម្បី​ជៀសវាង កុំឱ្យ​មាន​គ្រួស​ក្នុង​តម្រងនោម ។ អ្វី​ដែល​សំខាន់​នោះ​គឺ អ្នក​ត្រូវ​ទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន  ខណៈពេលដែល​ការ​ទទួលទាន​សារធាតុ​រាវ​របស់​អ្នក​តិច និង​ការ​ដែល​អ្នក​ខ្សោះ​ជាតិ​ទឹក​នោះ គឺជា​កត្តា​ហានិភ័យ​មួយ​ដ៏​សំខាន់ សម្រាប់​ការកកើត​គ្រួស​ក្នុង​តម្រង​នោម​។​

​ដោយ​ផ្អែក​លើ​មូលហេតុ នៃ​គ្រួស​ក្នុង​តម្រងនោម និង​ប្រវត្តិ​នៃ​ការព្យាបាល​របស់​អ្នក ការផ្លាស់ប្តូរ​របប​អាហារ ឬ​ឱសថ ពេលខ្លះ ត្រូវបាន​គេ​ណែនាំ ដើម្បី​កាត់បន្ថយ​លទ្ធភាព នៃ​ការកកើត​គ្រួស​ក្នុង​តម្រង​នោម​។ ប្រសិនបើ​មាន​គ្រួស​មួយ បាន​ចេញមកក្រៅ  វា​អាច​មាន​ប្រយោជន៍​ជាពិសេស ដើម្បី​ធ្វើការ​វិភាគ​នៅក្នុង​មន្ទីរពិសោធន៍ ក្នុង​ការកំណត់​ប្រភេទ​របស់​វា​ឱ្យ​ច្បាស់លាស់ ដូច្នេះ វា​នឹង​ងាយស្រួល ក្នុង​ចាត់ការ​វិធានការ​ដ៏​ជាក់លាក់​មួយ ក្នុង​ការព្យាបាល​។

​អ្នក​ដែល​ទំនងជា​អាច​បង្កើត​គ្រួស​ក្នុង​តម្រង​នោម គឺ​ត្រូវបាន​ណែនាំ ឱ្យ​កំណត់​ការបរិភោគ​ចំណី​អាហារ​ដែល​មាន​កម្រិត Oxalate ខ្ពស់​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ដូច​ជា​បន្លែ​ស្ពៃ​ពណ៌​បៃតងចាស់ រុក្ខជាតិ​សម្រាប់ធ្វើ​បន្លែ ឬ​ស្ករ ស្រូវ​សាលី និង​សណ្តែកដី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង