​ជិត​មួយ​រយ​ឆ្នាំ​មកហើយ គ្រូពេទ្យ​ជឿថា ស្ត្រេ​ស ការ​ញ៉ាំ​អាហា​រហឹរ និង​ការ​ផឹកស្រា អាច​បណ្តាលអោយ​មាន​ជំងឺ​ដំបៅ​ក្រពះ​។ ឥលូវ យើង​បានដឹង​ថា ជំងឺ​ដំបៅ​ក្រពះ ភាគច្រើនបំផុត ត្រូវ​បាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ​បាក់តេរី​ម្យ៉ាង ដែល​រស់នៅ​ក្នុង​ក្រពះ និង​ពោះវៀនតូច ដោយ​ការប្រើ​ថ្នាំ ឬ​ការជក់បារី​។​

នៅក្នុង​ឆ្នាំ​១៩៨២ វេជ្ជបណ្ឌិត​ពីររូប បារី ម៉ា​ស៊ល (Barry Marshall) និង​រូប៊ី​ន វ៉ា​រ៉េ​ន (Robin Warren) បាន​រកឃើញ​ប្រភេទ​នៃ​បាក់តេរី​មួយចំនួន ដែល​អាច​រស់នៅ និង​លូតលាស់​នៅក្នុង​ក្រពះ​។ គ្រូពេទ្យ​ទាំងពីរ​នេះ បានឈ្នះ​ពានរង្វាន់​ណូ​ប៊ែល សម្រាប់​ការរកឃើញ​នេះ​។ បាក់តេរី​ដែល​ត្រូវបាន​គេ​រកឃើញ​នោះ​ឈ្មោះ Helicobacter pylori (H. pylori)​។

សព្វថ្ងៃ គ្រូពេទ្យ​ដឹង​ថា ជំងឺ​ដំបៅ​ក្រពះ ភាគច្រើនបំផុត ត្រូវ​បាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ H. pylori​។​

​អ្នកឯកទេស​ជឿថា ៩០ ភាគរយ​នៃ​អ្នក​ដែល​មាន​ជំងឺ​ដំបៅ​ក្រពះ ត្រូវ​បាន​ឆ្លង​មេរោគ H. pylori នេះ​។ ប៉ុន្តែ អ្វី​ដែល​ចម្លែក​នោះ​កឺ អ្នក​ដែល​ត្រូវ​បាន​ឆ្លង​មេរោគ H. pylori នេះ ភាគច្រើន​មិន​វិវត្ត ទៅ​ជា​ជំងឺ​ដំបៅ​ក្រពះ​នោះទេ​។ គ្រូពេទ្យ​មិន​ប្រាកដ ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ គេ​បាន​គិតថា វា​អាច​អាស្រ័យទៅលើ​បញ្ហា​របស់​បុគ្គល​ម្នាក់ៗ ឧទាហរណ៍ អ្នក​ដែល​បាន​វិវត្ត​ទៅ​ជាដំ​បៅនោះ អាច​មាន​បញ្ហា​ចំពោះ​ស្រទាប់​នៃ​ក្រពះ​នោះ​។​

​វា​ក៏​ត្រូវបាន​គេ​គិត​ថា មនុស្ស​មួយចំនួន អាច​មាន​អាស៊ីត​ក្រពះ​ពី​ធម្មជាតិ ច្រើន​ជាង​អ្នក​ដទៃ​។ ជំងឺ​ដំបៅ​ក្រពះ អាចមាន​អ្វី​ផ្សេង​គួបផ្សំ​ជាមួយ​នឹង​ការឆ្លង​មេរោគ H. pylori និង​កម្រិត​នៃ​អាស៊ីត​ក្រពះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង