​វិធី​ល្អ​បំផុត​សម្រាប់​អ្នក ដើម្បី​ការពា​មិនឱ្យ​មាន​ក្លិន​ខ្លួន​នោះ ជាដំបូង គឺ​អ្នក​ត្រូវតែ​ងូតទឹក​ឱ្យបាន​ទៀងទាត់ និង​ឱ្យ​ប្រាកដ​ចិត្ត​ថា អ្នក​បាន​សម្អាត​គ្រប់កន្លែង​អស់ហើយ នៅលើ​ដងខ្លួន​របស់​អ្នក ដោយ​ដុស​សម្អាត​ជាមួយ​សាប៊ូ និង​ងូត​សម្អាត​ជាមួយ​ទឹក​ឱ្យ​ស្អាត​។ វា​មិន​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​អ្វី​ទេ ដែល​ថា​សាប៊ូ​ដុស​ខ្លួន​របស់​អ្នក​ថ្លៃ​។​

​វិធី​ផ្សេងៗ​ទៀត​សម្រាប់​ការ ការពារ​ក្លិន​ខ្លួន​របស់​អ្នក​អាច​មាន​ដូចជា ៖
•​    ​អ្នក​គួរ​ស្លៀក​សំលៀកបំពាក់​ដែល​ស្អាត​ល្អ​
•​    ​អ្នក​អាច​ប្រើ​សារធាតុ សម្រាប់​បំបាត់​ក្លិន​ខ្លួន ឬ​ថ្នាំ​កុំឱ្យ​ញើស​ចេញ​ច្រើនពេក​
•​    ​អ្នក​អាច​ប្រើ​ជា​ម្សៅ ឬ​ជា​ទឹក​បាញ់សម្លាប់​ពពួក​ផ្សិត សម្រាប់​ការពា​ក្លិន​បាតជើង​របស់​អ្នក​។ វា​ក៏​ជា​រឿង​សំខាន់​ដែល​អ្នក​គួរតែ​ហាល ឬ​សម្អាត​ស្រោមជើង​របស់​អ្នក ឱ្យបាន​ល្អ​កុំឱ្យ​មាន​ធុំក្លិន​។​
​អ្នក​គួរតែ​កុំ​ប្រើ​ទឹកអប់​របស់​អ្នក ដើម្បី​បំបាត់​លើ​ក្លិន​ខ្លួន​របស់​អ្នក​។ ពីព្រោះ​តែ​ការ​ដែល​មាន​ក្លិន​ខ្លួន​នោះ គឺ​បណ្តាលមកពី​ល្បាយ​ចូល​គ្នា​រវាង​បាក់តេរី និង​ញើស ហើយ​វា​គួរតែ​ត្រូវ​បាន​សម្អាត​ដោយ​សាប៊ូ ដើម្បី​សម្លាប់​បាក់តេរី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង