ការពន្យារកំណើតបន្ទាន់ គឺជាមធ្យោបាយមួយ ដើម្បីការពារការមានផ្ទៃពោះ ក្រោយពីរួមភេទមិនបានការពារ។ ជារឿយៗ វាត្រូវបានគេហៅថា Morning-After Pill។
ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ គឺជាថ្នាំគ្រាប់អ័រម៉ូនមួយ ដែលស្ត្រីអាចលេបបាន ក្រោយពេលរួមភេទហើយ។ មានប្រភេទខុសប្លែកគ្នានៃថ្នាំនេះ។ ប្រភេទមួយ គឺ Levonorgestrel ដែលមានលក់នៅទីផ្សារមួយរយៈមកហើយ។ វាមានប្រសិទ្ធភាពល្អបំផុតក្នុង ៧២ ម៉ោង ក្រោយពីបានរួមភេទ ដោយមិនបានការពារ ប៉ុន្តែ នឹងបន្ថយហានិភ័យ នៃការមានផ្ទៃពោះ ប្រសិនបើបានលេបកំឡុងពេល ១២០ ម៉ោង (៥ ថ្ងៃ) ក្រោយពីបានរួមភេទដោយមិនបានការពារ។

ប្រភេទដទៃទៀត គឺ Ulipristal Acetate អាចត្រូវបានលេប ៥ ថ្ងៃ ក្រោយពីរួមភេទដោយមិនបានការពារ។
ថ្នាំ Levonorgestrel ជារឿយៗ គឺអាចទិញបានដោយមិនមានវេជ្ជបញ្ជា ចំពោះអ្នកដែលមានអាយុលើសពី ១៧ ឆ្នាំ។ ការចេញវេជ្ជបញ្ជាពីគ្រូពេទ្យ ចំពោះថ្នាំនេះ គឺតម្រូវអោយធ្វើ ចំពោះអ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ ក៏ដូចជាថ្នាំ Ulipristal ផងដែរ។
ការដាក់ឧបករណ៍នៅក្នុងស្បូន ជួនកាល អាចត្រូវបានប្រើ ក្នុងទម្រង់ការពន្យារកំណើតបន្ទាន់ផងដែរ។ ប៉ុន្តែ វាកម្រ ចំពោះមនុស្សវ័យជំទង់ណាស់៕