មិនមានទិន្នន័យបែបវិទ្យាសាស្ត្រណាមួយ ដែលបង្ហាញថា ការជៀសវាងមិនទទួលទានប្រភេទអាហារណាមួយ ខណៈពេលដែលអ្នកទទួលរងការរលាកតម្រងនោម អាចធ្វើឱ្យអ្នកមានសុខភាពល្អឡើយ។ ទោះជាយ៉ាងណា វាជាការសំខាន់ ក្នុងការសំគាល់ថា ការចង្អោរ និងក្អួតធ្ងន់ធ្ងរ ក៏ដូចជាការបាត់បង់ចំណង់អាហារ អាចកើតមានឡើង ជាមួយនឹងការឆ្លងមេរោគរលាកតម្រងនោម។

ដូច្នេះ វាអាចជាការលំបាក ក្នុងការរក្សាកម្រិតអាហារ ឱ្យនៅគ្រប់គ្រាន់ និងតម្រូវការសារធាតុរាវ សម្រាប់អ្នកជំងឺដែលមានការរលាកតម្រងនោម ដូច្នេះ វាអាចនាំឱ្យមាន ការខ្សោះជាតិទឹក និងភាពទន់ខ្សោយកាន់តែខ្លាំង។ គ្រូពេទ្យ អាចចេញវេជ្ជបញ្ជាប្រើប្រាស់ថ្នាំ ដើម្បីព្យាបាលរោគសញ្ញាទាំងនេះ។
ឱសថធម្មជាតិមួយចំនួន សម្រាប់ការរលាកតម្រងនោម និងការឆ្លងមេរោគ រលាកផ្លូវបង្ហួរនោម គឺ ទឹក Cranberry ដែលវាអាចមានតួនាទីសំខាន់មួយ ក្នុងការកាត់បន្ថយហានិភ័យ នៃការរលាកនោមនាពេលអនាគត។ វិធីសាស្ត្របង្ការនេះ ហាក់បីដូចជាមានប្រយោជន៍ ច្រើនជាងជាងការព្យាបាល៕