ការផឹកស្រាម្តងម្កាល មិនមែនជាបញ្ហាខ្លាំង សម្រាប់មនុស្សជាច្រើននោះទេ។ ប៉ុន្តែ ការផឹកច្រើន ជារឿយៗ អាចនាំអោយមានផលវិបាករយៈពេលយូរ។
បញ្ហាដែលត្រូវបានផ្សារភ្ជាប់ ទៅនឹងការញៀនស្រា រួមមាន ៖

- កើនឡើងហានិភ័យ នៃជំងឺលើសឈាម ជំងឺបេះដូង និងជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល ក៏ដូចជាបញ្ហាថ្លើម និងបញ្ហានៅនឹងប្រដាប់រំលាយអាហារផងដែរ។
- កើនឡើងហានិភ័យជំងឺមហារីក ជាពិសេស មហារីកពោះវៀនធំ បំពង់ក សុដន់ មាត់ បំពង់អាហារ និងថ្លើម។
- កើនឡើងហានិភ័យនៃបញ្ហា ដែលប៉ះពាល់ទៅនឹងការចងចាំ និងការសិក្សា។
- កើនឡើងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ។
- កើនឡើងហានិភ័យនៃបញ្ហាទំនាក់ទំនងក្នុងសង្គម គ្រួសារ និងការងារ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855