រាល់ពេលដែលអ្នក មានអារម្មណ៍មិនសប្បាយចិត្ត ឬធុញទ្រាន់ ហើយអ្នកមិនដឹងថាហេតុអ្វី បានជាអ្នកមានអារម្មណ៍បែបហ្នឹងទេ អ្នកប្រហែលជាតែងតែ ដាក់កំហុសទៅលើអ័រម៉ូនរហូតមែនទេ? ប៉ុន្តែ រឿងឆ្កួតៗទាំងនោះ គឺថា អ្នកពិតជាឆ្លើយបានត្រឹមត្រូវហើយ។ សារធាតុគីមីទាំងនោះ (អ័រម៉ូន) ជាអ្នកសម្របសម្រួលអ្វីគ្រប់យ៉ាង នៅខាងក្នុងខ្លួនរបស់អ្នក ចំពោះការគ្រប់គ្រងប្រព័ន្ធទាំងមូល ដែលវាបានគ្រប់គ្រង ចំណង់អាហាររបស់អ្នក ទម្ងន់ ចំណង់ផ្លូវភេទ វដ្តផ្សេងៗ និងមុខងារជាច្រើនទៀត។

ទាំងនេះ ជារឿងមួយចំនួន ដែលអ្នកគួរដឹង ទាក់ទងទៅនឹងអ័រម៉ូនរបស់អ្នក ៖
- ការបរិភោគអាហារ ដែលអ្នកតែងបន្ថែមជាតិស្ករច្រើនពេក ត្រូវបានភ្ជាប់ ដោយផ្ទាល់ ទៅនឹងការឡើងទម្ងន់ និងវាកាន់តែលើស ដែលអាចនាំខ្លួនរបស់អ្នក មានភាពសុំាំទៅនឹងអាំងស៊ុយលីន ហើយអាចបង្កជាជំងឺទឹកនោមផ្អែម។
- ជាធម្មតា កម្រិតនៃអ័រម៉ូនរបស់ស្ត្រេស (cortisol) តែងចុះទាប នៅពេលយប់ ដែលអាចជួយឱ្យអ្នកមានអារម្មណ៍ល្អ និងគេងបានលក់ស្រួល។ ប៉ុន្ត ប្រសិនបើអ្នកមានអារម្មណ៍អន្ទះសារ ឬតានតឹងនៅពេលល្ងាច នោះមានន័យថា កម្រិតអ័រម៉ូន Cortisol របស់អ្នក នឹងរក្សាការកើនឡើង ដូច្នេះហើយ ជាហេតុបណ្តាលឱ្យអ្នកធុញថប់ គេងមិនលក់ ដោយសារកម្រិតអ័រម៉ូន Cortisol នេះនៅមាន។
- វាជាវដ្ត ៖ កង្វះនៃការគេងឱ្យបានគ្រប់គ្រាន់ វាបានបង្កើនកម្រិតសារធាតុ Cortisol ហើយវាបានទៅចាប់ជាតិស្ករក្នុងឈាម របស់អ្នក … ដែលបន្ទាប់មក វាធ្វើឱ្យអ្នកខ្វះជាតិស្ករ និងបណ្តាលឱ្យឈឺក្បាល និងទៅជាស្ត្រេស ដែលជាកត្តាបង្ខំឱ្យអ្នកត្រូវការញុំា។
- នៅពេលដែលអ្នកគេង កម្រិតនៃអ័រម៉ូនមួយ ដែលទាក់ទងនឹងភាពឃ្លារបស់អ្នក ដែលគេបានគេហៅវាថាជា Leptin បានកើនឡើង ដែលបង្ហាញថា រាងកាយរបស់អ្នក មិនចាំបាច់បរិភោគទេ។ ការគេងមិនបានគ្រប់គ្រាន់នៅពេលយប់ និងធ្វើឱ្យការផលិតរបស់ Leptin មិនបានគ្រាប់គ្រាន់ និងត្រឹមត្រូវ ដែលជាកត្តាបង្កឱ្យអ្នក មានអារម្មណ៍ឃ្លានបន្ថែមទៀត នៅពេលថ្ងៃ បន្ទាប់មក នោះហើយដែលធ្វើឱ្យអ្នកងាយនឹងឡើងទម្ងន់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855