វីតាមីន B12 ត្រូវបានគេប្រើយ៉ាងសំខាន់ នៅក្នុងរាងកាយ សម្រាប់ការរីកលូតលាស់របស់កោសិកាឈាមក្រហម និងក៏ជាអ្នកថែរក្សានៃប្រព័ន្ធសរសៃប្រសាទផងដែរ ដែលវាក៏ត្រូវបានស្រូបយក យ៉ាងសកម្មនៅក្នុងផ្នែកខាងចុងបំផុត នៃពោះវៀនតូច។

មូលហេតុទូទៅ នៃកង្វះវីតាមីន B12 អាចរួមមានដូចជា ៖
- ការមានជំងឺស្លកស្លាំង ដែលជាជំងឺខ្វះគ្រាប់ឈាមក្រហម បង្កដោយសារការស្រូបរបស់ពោះវៀនមិនល្អ នូវសារធាតុចញ្ចឹម (Pernicious anemia)
- ការកាត់ក្រពះចេញ
- ការញុំារបបអាហារមិនបានល្អ
- ករណីមានបញ្ហា ទៅលើផ្នែកខាងចុងបំផុតរបស់ពោះវៀន (ដែលជាតំបន់បណ្តាញរបស់ការស្រូបយក វីតាមីន B12)៕