ក្មេងៗជំទង់ជាច្រើន តែងពោលប្រាប់ពួកយើង អំពីការមានអារម្មណ៍ឃ្លាន របស់ពួកគេគ្រប់ពេលវេលា។ ក្មេងជំទង់ខ្លះទៀត ដែលជាពពួកក្មេង កំពុងមានការលូតលាស់ខ្លាំង គឺតែងត្រូវការថាមពល ច្រើនជាងក្មេងធម្មតា និងប្រហែលជាត្រូវការថាមពលបន្ថែមទៀត ជាច្រើនផងដែរ។

ប្រូតេអ៊ីន និងជាតិសរសៃ គឺជាសារធាតុចញ្ចឹមដ៏ល្អ ហើយអាចទប់ទល់នឹងការឃ្លានរបស់អ្នកបាន ដូច្នោះហើយ អ្នកត្រូវប្រាកដចិត្តលើខ្លួនឯងថា អ្នកបានទទួលទានពួកវាគ្រប់គ្រាន់រាល់ពេលដែលអ្នកទទួលទានអាហារ និងអាហារសម្រន់។ ប្រូតេអ៊ីន មាននៅក្នុងពពួកសាច់ក្រហម ត្រី ស៊ុត ទឹកដោះគោ ទឹកដោះគោជូរ ហ្វ្រូម៉ាត សណ្តែក គ្រាប់ធញ្ញជាតិ សណ្តែកដី តៅហ៊ូ និងអាហាររបស់អ្នកតមសាច់ជាច្រើន។ ជាតិសរសៃ អាចឃើញមាននៅក្នុងផ្លែឈើ និងបន្លែជាច្រើនប្រភេទ ដូចជាគ្រាប់ធញ្ញជាតិ និងសណ្តែកជាដើម។
អ្នកត្រួវតែព្យាយាមទទួលទានប្រូតេអ៊ីន និងជាតិសរសៃ ឱ្យបានច្រើនបន្ថែមទៀត ប្រសិនជាការឃ្លានរបស់អ្នកនៅតែបន្ត។ ជាឧទាហរណ៍ អ្នកធ្លាប់តែទទួលទានអាហារជាមួយនិងនំបុ័ង និងទឹកផ្លែឈើច្របាច់ សម្រាប់អាហារពេលព្រឹក នោះអ្នក គួរតែព្យាយាមសាកល្បងជានំបុ័ង និងចេក ឬស៊ុតចៀន និងបន្ថែមជាមួយផ្លែឈើ ព្រោះវាធ្វើឱ្យអ្នកឆ្អែតបានយូរ៕