ជំងឺឬសដូងបាត គឺជាការហើម និងរលាកសរសៃឈាមវ៉ែន (សេសៃឬសដូង) ដែលមាននៅក្នុងរន្ធគូថ។ ជំងឺឬសដូងបាតអាចបណ្តាលពីការប្រឹងបន្ទោរបង់ឬមកពីការកើនឡើងសម្ពាធនៅលើសរសៃទាំងនេះ ក្នុងអំឡុងពេលមានផ្ទៃពោះ ឬអាចមានមូលហេតុផ្សេងទៀត។

ឬសដូងបាតគឺជាជំងឺដែលកើតមានយ៉ាងញឹកញាប់។ នៅអាយុ ៥០ ឆ្នាំ ប្រហែលជាពាក់កណ្តាលនៃមនុស្សពេញវ័យ ចាប់ផ្តើមមានសញ្ញានៃជំងឺឬសដូងបាតនេះ។ជាសំណាងល្អ មានជម្រើសដែលមានប្រសិទ្ធភាពជាច្រើនដែលអាចប្រើដើម្បីព្យាបាលជំងឺឬសដូងបាត។ មនុស្សភាគច្រើនអាចបានធូរស្រាល ពីរោគសញ្ញាដោយការព្យាបាលដោយខ្លួនឯង និងការផ្លាស់ប្តូររបៀបរស់នៅ។ផលវិបាកនៃជំងឺឬសដូងបាតគឺកម្រណាស់ប៉ុន្តែ វាជារួមមានដូចជា ៖
- ការបាត់បង់ឈាម
- ការរឹងគៀបសសៃឬសដូង ដែលជាហេតុធ្វើអោយមានការឈឺចាប់ខ្លាំង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855