ទឹក​ផ្លែ​ល្ហុង គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​រ៉ែ រួម​ទាំង​វីតាមីន​ល្អ​ៗ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទឹក​ផ្លែ​ឈើ​នេះ​សាក​សម​នឹង​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​បំផុត​។ យើងនឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ទឹក​ផ្លែ​ល្ហុង​ស្រស់ និង​របៀប​ងាយ​ៗ​ក្នុង​ការ​ធ្វើ​ទឹក​ផ្លែ​ឈើ​នេះ ៖

អត្ថប្រយោជន៍​ចំពោះ​សុខភាព​រាង​កាយ និង​សម្រស់​នៃ​ទឹក​ផ្លែ​ល្ហុង

១. បង្ការ​ជំងឺមហារីក

ទឹក​ផ្លែ​ល្ហុង គឺ​មាន​ប្រសិទ្ធិ​ភាព​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​បង្ការ​ជំងឺមហារីក ជា​ពិសេស​ជំងឺមហារីក​ពោះវៀនធំ​។ នេះ គឺ​ដោយសារ​តែ​បរិមាណ​ដ៏​ខ្ពស់​នៃ​ជាតិ​ស​សៃ និង​សារធាតុ lycopene ដែល​មាន​ផ្ទុក​ក្នុង​ផ្លែ​ល្ហុង​។ ជាតិ​ស​សៃ​រារាំង​ជាតិពុល​ដែល​បង្ក​ជំងឺមហារីក​ពី​កោសិកា​ពោះវៀនធំ​ដែល​មាន​សុខភាព​ល្អ ដូច្នេះ​វា​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។

២. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល

ផ្លែ​ល្ហុង​អាច​ជួយ​ក្នុង​ការ​គ្រប់គ្រង​មូលហេតុ​ចម្បង​បំផុត​នៃ​ជំងឺ​បេះដូង​នោះ គឺ​កូ​ឡេ​ស្តេ​រ៉ូ​ល​។ ការ​ទទួលទាន​ទឹក​ផ្លែ​ល្ហុង​ស្រស់​យ៉ាង​ហោច​ណាស់ ២ ដង ក្នុង​មួយ​ថ្ងៃ គឺ​អាច​កាត់​បន្ថយ​ការ​ប្រមូលផ្ដុំ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាង​កាយ​។ នេះ គឺ​ដោយសារ​តែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន C ពី​ផ្លែ​ល្ហុង វា​មិន​អនុញ្ញាត​ឲ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​ប្រមូលផ្ដុំ​ក្នុង​រាង​កាយ​។ ទឹក​ផ្លែ​ល្ហុង​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង និង​ជំងឺលើសឈាម​ផង​ដែរ​។

៣. សុខភាព​ភ្នែក

ទឹក​ផ្លែ​ល្ហុង ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ២ ប្រភេទ​ទៀត គឺ Zeaxanthin និង lutein ដែល​ជួយ​ការពារ​ភ្នែក​ពី​ការ​បំផ្លាញ​ដោយសារ​កាំរស្មី​យូ​វី និង​ពន្លឺ​ពណ៌​ខៀវ​ពី​អេ​ក្រង់​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និក​។

៤. សុខភាព​បេះដូង

ផ្លែ​ល្ហុង គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ប្រយោជន៍​ដូច​ជា lycopene និង beta-carotene​។ សារធាតុ​ទាំងនេះ​ធ្វើការ​រួម​គ្នា​ដើម្បី​ការពារ​ការ​ស្រូប​យក​អុកស៊ីហ្សែន​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ប្រព័ន្ធ​ស​សៃ​ឈាម​បេះដូង​។ ទឹក​ផ្លែ​ល្ហុង​ស្រស់​ត្រឹម​មួយ​កែវ គឺ​មាន​ផ្ទុក​នូវ​កម្រិត​នៃ​វីតាមីន B ខ្ពស់ ដែល​ជួយ​ក្នុង​ការ​គ្រប់គ្រង​កម្រិត​នៃ homocysteine ក្នុង​លំហូរ​ឈាម​។ កម្រិត​ខ្ពស់​នៃ homocysteine អាច​បំផ្លាញ​ស​សៃ​ឈាម និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ទឹក​ផ្លែ​ឈើ​នេះ ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C និង​វីតាមីន E ដែល​ការពារ​សុខភាព​រាង​កាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បេះដូង និង​ជួយ​រក្សា​សុខភាព​ស​សៃ​ឈាម​បេះដូង​ផង​ដែរ​។

៥. សុខភាព​ស្បែក

បរិមាណ​វីតាមីន C ខ្ពស់​ដែល​មាន​វត្តមាន​ក្នុង​ទឹក​ផ្លែ​ល្ហុង​អាច​ជួយ​ជម្រុញ​ដំណើរការ​នៃ​ការ​ផលិត​កូ​ឡា​ជែ​ន​សម្រាប់​រក្សា​ភាព​តឹង​ណែន​ក្មេង​ជាង​វ័យ​នៃ​ស្បែក​។ សារធាតុ​ផ្សេង​ទៀត​ដូច​ជា lycopene, វីតាមីន E, beta-cryptoxanthin និង beta-carotene ដែល​មាន​ផ្ទុក​ក្នុង​ទឹក​ផ្លែ​ល្ហុង​នឹង​ជួយ​ការពារ​កោសិកា​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី​។

របៀប​ធ្វើ​ទឹក​ផ្លែ​ល្ហុង

១. គ្រឿងផ្សំ ៖ ផ្លែ​ល្ហុង ១ ពែង (​កាត់​ជា​ដុំ​ៗ​យក​គ្រាប់​ចេញ​), ទឹក​ធម្មតា ៣ ភាគ ៤ ពែង​, ទឹកឃ្មុំ ១ ភាគ ២ ស្លាបព្រា​កាហ្វេ និង​ទឹកកក ៤ ដុំ​។

២. អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ដាក់​ទឹក​ធម្មតា​, ទឹកកក និង​ល្ហុង​ចួ​ល​ក្នុង​ម៉ាស៊ីន​ក្រឡុក​។ កិន​ក្រឡុក​រហូត​ដល់​ទឹកកក​ម៉ដ្ឋ​។ បន្លែ​ម​ទឹកឃ្មុំ​ចូល បន្ទាប់​មក​ក្រឡុក​បន្តិចទៀត​ជា​ការ​ស្រេច​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង