រោគសញ្ញា នៃជំងឺខ្យល់ក្នុងស្រោមសួត រួមមាន ការឈឺទ្រូង ដែលជាធម្មតា មានការលេចចេញភ្លាមៗ។ ការឈឺ គឺត្បៀត ហើយអាចនាំអោយមានអារម្មណ៍ ណែននៅនឹងទ្រូង។ ការដកដង្ហើមខ្លីៗ ចង្វាក់បេះដូងលោតញាប់ ចង្វាក់ដង្ហើមញាប់ ក្អក និងអស់កម្លាំង គឺជារោគសញ្ញាដទៃទៀត នៃជំងឺខ្យល់ក្នុងស្រោមសួតនេះ។ ស្បែក អាចប្រែទៅជាស្វាយ ដែលត្រូវបានបង្កឡើងដោយ ការថយចុះកម្រិតអុកស៊ីសែននៅក្នុងឈាម។

ការស្តាប់ទ្រូង ដោយប្រើស្តេតូស្កុប បានបង្ហាញថា ថយចុះ ឬបាត់ខ្យល់ ដែលចូលសួតនៅសួត ដែលត្រូវបានប៉ះពាល់ ដោយខ្យល់ក្នុងស្រោមសួត។ រោគវិនិច្ឆ័យ ត្រូវបានបញ្ជាក់ ដោយការថតកាំរស្មីអ៊ិច នៅនឹងទ្រូង៕