ជាធម្មតា ការមិនរំលាយអាហារ កើតមានតែម្តងម្កាលប៉ុណ្ណោះ ដូចជា ក្រោយញ៉ាំអាហារមួយចំនួន ដែលមិនសាកសមចំពោះអ្នក។ ប៉ុន្តែ អ្នកគួរតែជួបនឹងគ្រូពេទ្យ ប្រសិនបើអ្នក មិនរំលាយអាហារ ទោះបីជាអ្នកបានញ៉ាំអាហារ ដែលផ្តល់នូវសុខភាពល្អក្តី លេងកីឡាក្តី និងគេងបានគ្រប់គ្រាន់ក្តី។

អ្នកអាចនឹងត្រូវបានពិនិត្យ ឬមានការឆ្លុះក្រពះ ឬធ្វើតេស្តមួយចំនួន ដើម្បីប្រាកដថា ការមិនរំលាយអាហាររបស់អ្នក មិនមែនជាសញ្ញា នៃបញ្ហាដទៃទៀត របស់ប្រដាប់រំលាយអាហាររបស់អ្នកនោះទេ។ អាស្រ័យទៅលើអ្វី ដែលគ្រូពេទ្យបានរក អ្នកអាចត្រូវការផ្លាស់ប្តូរចំណីអាហាររបស់អ្នក ឬការប្រើថ្នាំ។
សូមប្រាប់ឪពុកម្តាយរបស់អ្នក ឬប្រាប់គ្រូពេទ្យ ប្រសិនបើរឿងខាងក្រោមនេះ កើតមានឡើង បន្ថែមពីលើការមិនរំលាយអាហារ ៖
- ក្អួត ជាពិសេស ប្រសិនបើអ្នកឃើញឈាម នៅក្នុងកម្អួតរបស់អ្នក
- ស្រកទម្ងន់
- មិនចង់ញ៉ាំអាហារលើសពីមួយថ្ងៃ
- ដកដង្ហើមខ្លីៗ
- ឈឺពោះញឹកញាប់ ឬខ្លាំង
- លាមកខ្មៅ ឬឈាម។
ទាំងនេះ អាចជារោគសញ្ញានៃបញ្ហាដទៃទៀត ដូចនេះ សូមប្រាកដក្នុងការនិយាយជាមួយនឹងគ្រូពេទ្យ ប្រសិនបើអ្នក មានរោគសញ្ញាខាងលើនេះ លើសពីមួយរោគសញ្ញា៕