អ្នកឯកទេសបាននិយាយថា ការរោយ និងការឈឺឆ្អឹងខ្នង ដែលទាក់ទងទៅនឹងអាយុច្រើន គឺជាមូលហេតុទូទៅបំផុត នៃការឈឺចង្កេះ ប៉ុន្តែ មានរឿងជាច្រើន ដែលអ្នកអាចធ្វើបាន ដើម្បីបន្ថយហានិភ័យនៃគ្រោះថ្នាក់ និងការឈឺចង្កេះនេះបាន។

វេជ្ជបណ្ឌិត ម៉ៃឃើល ហ្គ្លីបឺរ (Michael Gleiber) បាននិយាយថា មនុស្សជាច្រើនដែលឈឺចង្កេះ និយាយថា រោគសញ្ញារបស់ពួកគេ រំខានដល់សកម្មភាពប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់ជារៀងរាល់ថ្ងៃ ក៏អាចជាកត្តា ដែលបណ្តាលអោយឈឺផងដែរ។
គាត់បាននិយាយថា វាជារឿងសំខាន់ ដើម្បីកំណត់ពីអាកប្បកិរិយាមួយចំនួន ហើយជៀសវាងការធ្វើសកម្មភាពនោះ និងសម្របខ្លួន ទៅយកអាកប្បកិរិយាមួយ ដែលផ្តល់ផលល្អដល់អ្នក។
សូមធ្វើលំហាត់ប្រាណ អោយបានទៀង