អាហារដ៏អស្ចារ្យ ដែលអ្នកគួរបន្ថែម នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីរក្សាខួរក្បាលអោយមានសុខភាពល្អ មានដូចជា ៖
• ផ្លែបឺរីពណ៌ខៀវ ៖ វាជួយការពារខួរក្បាលពីភាពតានតឹង និងអាចជួយកាត់បន្ថយ ផលប៉ះពាល់ ដែលទាក់ទងនឹងអាយុ ដូចជា ជំងឺវង្វេងជាដើម។ ការសិក្សាក៏បានបង្ហាញថា អាហារដែលសម្បូរទៅដោយផ្លែបឺរីពណ៌ខៀវ គឺល្អសម្រាប់បញ្ញាស្មារតី។
• ត្រីសាលម៉ុង ៖ ត្រីដែលរស់នៅក្នុងទឹកជ្រៅ ដូចជា ត្រីសាលម៉ុង សម្បូរទៅដោយខ្លាញ់អូមេហ្គា ៣ ដែលមានសារៈសំខាន់ សម្រាប់មុខងាររបស់ខួរក្បាល។ ខ្លាញ់ត្រីអូមេហ្គា ៣ មានផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាក។
• គ្រាប់ធញ្ញជាតិ គឺជាប្រភពដ៏ល្អ នៃវីតាមីន E ដែលជួយកាត់បន្ថយភាពចាស់ និងជួយបង្កើនការចងចាំ។
• ផ្លែបឺ ក៏មានអត្ថប្រយោជន៍ ដូចផ្លែបឺរីខៀវដែរ ដែលជួយក្នុងការលើកកម្ពស់ សុខភាពខួរក្បាល។ ផ្លែបឺ គឺជាផ្លែឈើដែលគ្មានជាតិខ្លាញ់ ហើយរួមចំណែកដល់លំហូរឈាមដែលនាំអោយមានសុខភាពល្អ។ កាលណាមានលំហូរឈាមល្អ គឺមានន័យថាខួរក្បាលមានសុខភាពល្អ។ ផ្លែបឺ ជួយបញ្ចុះសម្ពាធឈាម និងកាត់បន្ថយហានិភ័យ នៃជំងឺលើសឈាម។
• នំប៉័ងគ្រាប់ធញ្ញជាតិ និងអង្ករសម្រូប អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង។ សរីរាង្គទាំងអស់នៅក្នុងរាងកាយ គឺពឹងផ្អែកលើលំហូរឈាម ដូច្នេះ ប្រសិនបើអ្នកលើកកម្ពស់សុខភាពសរសៃឈាមបេះដូង អោយមានលំហូរល្អ នោះសរីរាង្គ ក៏មានសុខភាពល្អដែរ រួមបញ្ចូលទាំងខួរក្បាលផងដែរ៕
