មិន​មាន​នរណា​ឡើង​ទម្ងន់ នៅពេលដែល​ពួកគេ ឈប់​ជក់បារី​នោះទេ​។ ក្នុង​ចំណោម​អ្នក​ដែល​ឈប់​ជក់បារី ការឡើង​ទម្ងន់​ជា​មធ្យម គឺ​តិចជាង ៤ គីឡូក្រាម​។ ១០ ភាគរយ​នៃ​អ្នក​ដែល​ឈប់​ជក់បារី ឡើង​ទម្ងន់​ច្រើន​បំផុត​គឺ ១៣ គីឡូក្រាម​។​

​នៅពេល​ដែល​អ្នក​ជក់បារី ផ្តាច់​បារី ពួកគេ​អាច​ឡើង​ទម្ងន់ ដោយ​ហេតុផល​ជា​ច្រើន​យ៉ាង​។ ហេតុផល​ទាំងនោះ រួមមាន ៖
-​    ​អារម្មណ៍​ឃ្លាន ៖ ការផ្តាច់​បារី អាច​ធ្វើអោយ​មនុស្ស​មាន​អារម្មណ៍​ថា ឃ្លាន​ជាង​មុន ហើយ​ញ៉ាំ​ច្រើន​ជាង​ធម្មតា ប៉ុន្តែ ជាធម្មតា អារម្មណ៍​នេះ នឹង​បាត់​ទៅ​វិញ នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​។​
-​    ​ញ៉ាំ​អាហារ​សម្រន់​ច្រើន និង​ផឹកស្រា ៖ មនុស្ស​មួយចំនួន​ញ៉ាំ​អាហារ ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ជាតិ​ស្ករ​ខ្ពស់ និង​ផឹកស្រា​ច្រើន ក្រោយពី​ពួកគេ​ផ្តាច់​បារី​។​
-​    ​ដុត​កាឡូរី​ក្នុង​អត្រា​ធម្មតា ៖ រាល់​បារី ដែល​អ្នក​ជក់ ធ្វើអោយ​ខ្លួន​របស់​អ្នក ដុត​កាឡូរី​លឿន ប៉ុន្តែ វា​ក៏​ប៉ះពាល់​ដល់​បេះដូង​របស់​អ្នក​ផងដែរ​។ នៅពេល​ដែល​អ្នក​ផ្តាច់ អ្នក​មិន​ទទួលបាន​ឥទ្ធិពល​នេះ​ទៀត​ទេ​។ ហើយ​អ្នកនឹង​ដុត​កាឡូរី តិច​ជាង​ប្រចាំថ្ងៃ​ទៅវិញ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង