ហានិភ័យនៃការរួមតូច នៃសរសៃឈាមនៅនឹងក គឺដូចទៅនឹងហានិភ័យ នៃជំងឺដទៃទៀត ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរួមតូច នៃសរសៃឈាមអាកទែ គ្រប់កន្លែងនៅក្នុងខ្លួន ដែលរួមមាន ការគាំងបេះដូង ជំងឺស្ទះសរសៃឈាមខួរក្បាល និងជំងឺសរសៃឈាមខាងៗ។

អ្នកដែលមានហានិភ័យនេះ រួមមាន អ្នកដែលជក់បារី និងអ្នកដែលមានជំងឺលើសឈាម កូឡេស្តេរ៉ូលខ្ពស់ គ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អ ប្រវត្តិគ្រួសារមានជំងឺក្រិនសរសៃឈាម និងអាយុចាស់។
ជំងឺមេតាប៉ូលីស ក៏បង្កើនហានិភ័យ នៃជំងឺសរសៃឈាមនៅនឹងក ផងដែរ។ បីក្នុងចំនោមបញ្ហាទាំង ៥ ខាងក្រោម ត្រូវតែមាន ៖
- ជំងឺលើសឈាម
- ជាតិស្ករនៅក្នុងឈាមខ្ពស់
- ទ្រីគ្លីសេរីដខ្ពស់
- កូឡេស្តេរ៉ូលល្អ HDL ចុះ
- រង្វង់ចង្កេះធំ ដែលជាសញ្ញានៃការធាត់៕