មូលហេតុ​ទូទៅ​បំផុត នៃ​ការឈឺ​ក្រ​លៀន គឺជា​ការ​ថ្លោះ ឬ​គ្រេច​សាច់ដុំ សរសៃ​ពួរ ដែល​ជា​ពិសេស កើតមាន​នៅ​លើ​អត្ត​ព​លិក ដែល​លេង​កីឡា​ដូចជា កីឡាបាល់ទាត់ និង​កីឡាបាល់ទះ​ជាដើម​។ ការឈឺ​ក្រលៀន អាច​កើតមានឡើង​ភ្លាមៗ បន្ទាប់​ពី​ការរង​របួស ឬ​ការឈឺចាប់​អាច​កើត​មាន​បន្តិច​ម្តងៗ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ឬ​ខែ​។ ការឈឺ​ក្រលៀន អាច​នឹង​កាន់តែ​អាក្រក់​ឡើង ដោយ​ការ​នៅតែ​បន្ត​ប្រើប្រាស់​តំបន់ ដែល​មាន​ការរង​របួស​នោះ​។​

​ជា​ករណី​ដែល​មិនសូវ​ជួបប្រទះ ដែល​ការរង​របួស ឬ​ការ​បាក់ឆ្អឹង ជំងឺ​ក្លន ឬ​អាច​ជា​ការ​មាន​គ្រួស​ក្នុង​តម្រងនោម អាច​បង្ក​អោយ​មាន​ការ​ឈឺចាប់​ក្រលៀន​។ បើទោះបីជា​ការឈឺ​ពងស្វាស និង​ការឈឺ​ក្រ​លៀន គឺ​មាន​ភាពខុសគ្នា តែ​កា​ឈឺ​ពងស្វាស ពេលខ្លះ អាច​បណ្តាល​ការឈឺចាប់ ដែល​រាលដាល​ទៅ​តំបន់​ក្រលៀន​បាន​ផងដែរ​។ ចូរ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់ ប្រសិនបើ​អ្នក​មាន ៖
•​    ​ការឈឺ​ក្រលៀន ដែល​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ឈឺចង្កេះ ពោះ ឬ​ឈឺទ្រូង​
•​    ​ឈឺ​ពងស្វាស​ធ្ងន់ធ្ងរ ហើយ​ភ្លាមៗ​
•​    ​ការឈឺ​ពងស្វាស អម​ដោយ​ការចង់​ក្អួត ក្តៅខ្លួន​ញាក់ ឬ​មាន​ឈាម​នៅ​ក្នុង​ទឹកនោម​។​

​ប្រសិនបើ​ការឈឺ​ក្រ​លៀន ដែល​បាន​បង្កឡើង​ដោយ​ការ​គ្រេច ឬ​ថ្លោះ​សាច់ដុំ វិធានការ​ព្យាបាល​ដោយ​ខ្លួនឯង អាច​ជួយ​អោយ​អ្នក​មាន​ភាព​ប្រសើរ​ជាង​មុន​បាន ដែល​មាន​ដូចជា ៖
•​    ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា Ibuprofen (Advil, Motrin) ឬ​ថ្នាំ Acetaminophen (Tylenol)
•​    ​ស្អំ​ទឹកកក លើ​តំបន់​ដែល​ឈឺ រយៈពេល ២០ ទៅ ៣០ នាទី ពី​ពីរ​ទៅ​បួន​ដង​ក្នុង​មួយថ្ងៃ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង