ផលវិបាក​ច្រើន​បំផុត ដែល​កើតឡើង​ក្នុងអំឡុងពេល​លាង​ឈាម អាច​ត្រូវបាន​រារាំង ឬ​គ្រប់គ្រង​យ៉ាង​ងាយស្រួល ប្រសិនបើ​អ្នក​ត្រូវ​បាន​តាមដាន ដោយ​ប្រុងប្រយ័ត្ន ក្នុងអំឡុងពេល​លាង​ឈាម​។ ផលវិបាក ដែល​អាច​កើតឡើង មានដូចជា ៖

•​    ​សម្ពាធ​ឈាម​ចុះ​ទាប ៖ នេះ​ជា​ផលវិបាក​ទូទៅ​បំផុត នៃ​ការ​ការលាង​ឈាម​។ វា​ត្រូវ​បាន​គេ​មើលឃើញ​កាន់តែច្រើន ចំពោះ​ស្ត្រី និង​មនុស្ស​ដែល​មាន​អាយុ​លើសពី ៦០ ឆ្នាំ​។​
•​    ​ឈឺ​សាច់ដុំ​
•​    ​ចង្វាក់​បេះដូង ដើរ​មិន​ទៀងទាត់​
•​    ​ចង្អោ​រ ក្អួត ឈឺក្បាល ឬ​វង្វេង​
•​    ​ការឆ្លង​មេរោគ តាម​សរសៃ​ដែល​ចាក់​
•​    ​កំណក​ឈាម នៅក្នុង​សរសៃ​វ៉ែន​
•​    ​ផលវិបាក​បច្ចេកទេស​ដូចជា ខ្យល់​នៅក្នុង​បំពង់​លាង​ឈាម ដែល​អាច​អោយ​ស្ទះ​សរសៃ​បាន​។​

ផលវិបាក​នៅ​ថ្ងៃក្រោយ ដោយសារ​ការលាង​ឈាម អាច​មាន​ដូចជា ៖
•​    ​ច្រោះ​មិន​អស់​កាកសំណល់​
•​    ​កំណក​ឈាម​
•​    ​ជំងឺ​បេះដូង ដូចជា ជំងឺ​សរសៃឈាម​បេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង