ការរងរបួសនៅនឹងថ្គាម សន្លាក់ថ្គាម ឬសាច់ដុំជុំវិញក្បាល និងក សុទ្ធតែជាមូលហេតុ ដែលអាចធ្វើឈឺសន្លាក់ថ្គាម។
មូលហេតុផ្សេងទៀត មានដូចជា ៖
• ការទំពារ ឬការសង្គ្រៀតធ្មេញ គឺជាការដាក់សម្ពាធលើសន្លាក់ថ្គាម
• មានជំងឺរលាកសន្លាក់ឆ្អឹង ឬជំងឺរលាកសន្លាក់រ៉ាំរ៉ៃ នៅនឹងសន្លាក់ថ្គាម
• ស្ត្រេស ដែលអាចបណ្តាលអោយមនុស្ស រឹតបន្តឹងសាច់ដុំមុខ និងថ្គាម ឬខាំធ្មេញ។

រោគសញ្ញាទូទៅ នៃជំងឺឈឺសន្លាក់ថ្គាម មានដូចជា ៖
• មានការឈឺចាប់នៅលើមុខ សន្លាក់ថ្គាម ក និងស្មា ហើយនៅក្នុង ឬនៅជុំវិញត្រចៀក នៅពេលដែលអ្នកទំពារ និយាយ ឬបើកមាត់
• មិនអាចហាមាត់បានធំ
• ជាប់គាំងសន្លាក់ថ្គាម ពេលបើកមាត់ ឬបិទមាត់
• លឺសូរសំឡេងឃ្លឹកៗ ពេលទំពារ ឬពេលបិទបើកមាត់
• មានអារម្មណ៍រោយមុខ
• ពិបាកទំពារ ឬខាំមិនស្រួល
• ហើមមុខ (អាចកើតឡើងនៅលើមួយតែម្ខាង ឬទាំងសងខាង)៕