លំពែង គឺជា​សរីរាង្គ​ក្រពេញ ដែល​មាន​រាង​វែង ហើយ​សំប៉ែត ដែល​ស្ថិតនៅ​ពីក្រោយ​ក្រពះ នៅ​ផ្នែក​ខាងលើ​នៃ​ពោះ​។ លំពែង មាន​នាទី​ផលិត​អង់ស៊ីម ដែល​ជួយ​ដល់​ការរំលាយ​អាហារ និង​ពពួក​អ័រម៉ូន ដែល​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ (​គ្លុយកូស​) នៅក្នុង​រាងកាយ​។ ជំងឺ​រលាក​លំពែង​ស្រួចស្រាវ មានន័យ​ថា រោគសញ្ញា​បាន​លេចឡើង​ភ្លាម និង​មាន​រយៈពេល​ខ្លី​។

ចំណែកឯ​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ គឺ​ជា​ជំងឺ​រលាក​លំពែង ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​។ ករណី​ស្រាល​នៃ​ជំងឺ​រលាក​លំពែង អាច​នឹង​បាត់​ទៅ​វិញ ដោយ​គ្មាន​ការព្យាបាល ប៉ុន្តែ ករណី​ធ្ងន់ធ្ងរ អាច​បណ្តាលអោយមាន​ផលវិបាក ដែល​អាច​គម្រាមកំហែង​ដល់​អាយុជីវិត​អ្នក​។ រោគសញ្ញា​នៃ​ជំងឺ​រលាក​លំពែង អាច​ប្រែប្រួល​ដោយ​អាស្រ័យ​លើ ប្រភេទ​របស់​វា​។​

រោគសញ្ញា នៃ​ជំងឺ​រលាក​លំពែង​ស្រួចស្រាវ រួមមាន ៖
•​    ​ឈឺ​ពោះ ផ្នែក​ខាងលើ​
•​    ​ឈឺ​ពោះ ដែល​ចាក់​ទៅ​ខ្នង​
•​    ​ឈឺ​ពោះ ដែល​កាន់តែ​អាក្រក់ បន្ទាប់​ពី បរិភោគ​អាហារ​
•​    ​ចង្អោ​រ​
•​    ​ក្អួត​
•​    ​ឈឺ​នៅពេលដែល ប៉ះ​នៅលើ​ពោះ​។​
​រោគសញ្ញា នៃ​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ រួមមាន ៖
•​    ​ឈឺ​ពោះ នៅ​ផ្នែក​ខាងលើ​
•​    ​ស្រក​ទម្ងន់​
•​    ​មាន​ក្លិន​ខ្លាញ់ នៅក្នុង​លាមក (​លាមក​មាន​ខ្លាញ់​)៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង