ជាចម្លើយយ៉ាងខ្លី គឺមិនមាននោះទេ។ មានមិនគូរស្នេហ៏ច្រើនប៉ុន្មាននោះទេ ដែលអាចទទួលបានកូនប្រុស ឬស្រីតាមបំណងចង់បាននោះ។ មានការផ្ដល់យោបល់ខ្លះ បានលើកឡើងថា អ្វីគ្រប់យ៉ាង ដែលចាប់ពីរបបអាហារដែលស្ត្រីញ៉ាំ រហូតដល់ការរួមភេទ ក្នុងអំឡុងពេលមានគភ៌ អាចជះឥទ្ធិពលដល់ភេទរបស់ទារក តែទ្រឹស្តីទាំងនេះ នៅតែមិនមានភស្តុតាងច្បាស់លាស់អញ្ជឹង។
![](https://www.health.com.kh/wp-content/uploads/2022/09/image-29.jpg)
ដូចគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការកំណត់ពេលវេលានៃការរួមភេទ ទាក់ទងទៅនឹងការបញ្ចេញអូវុល ដូចជា រួមភេទមួយថ្ងៃមុនបញ្ចេញពងអូវុល អាចទទួលបានកូនប្រុស ឬខិតកាន់តែទៅជិតពេលបញ្ចេញអូវុល អាចទទួលបានកូនស្រី តែវាហាក់ដូចជា មិនបានផលនោះទេ។
ជាការកម្រ គូស្វាមីភរិយាបានប្រឈមមុខនឹងបញ្ហាមួយ ដែលដឹងថា ពួកគេអាចមានលក្ខណៈហ្សែន ដែលអាចអោយមានកូនតែភេទណាមួយ ដែលជាធម្មតា គឺភេទប្រុស។
នៅក្រោមកាលៈទេសៈពិសេសនេះ គូស្វាមីភរិយា អាចប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីអោយមានឥទ្ធិពលលើឱកាស នៃការមានកូនស្រី ឧទាហរណ៍ ៖
• ការធ្វើរោគវិនិច្ឆ័យហ្សែន មុនពេលការបង្កកំណើត ៖ ជាមួយនឹងបច្ចេកទេសនេះ ដែលគេប្រើការរួមបញ្ចូលគ្នា នៃការបង្កកំណើតនៅក្នុងមន្ទីរពិសោធន៏ អោយដឹងថាជាកូនប្រុស ឬស្រីជាមុនសិន ទើបបញ្ចូលអោយបង្កកំណើតក្នុងស្បូនរបស់ម្តាយ។
• តម្រៀបមេជីវិតឈ្មោល ៖ បច្ចេកទេសតម្រៀបមេជីវិតឈ្មោល ហើយជម្រុះមេជីវិតឈ្មោល ដែលមានលក្ខណៈសេនេទិច ដែលនាំអោយមានភេទ ដែលមិនចង់បានចេញ។
បើទោះជាលទ្ធភាព នៃការបច្ចេកទេសទាំងនេះក៏ដោយ តែពួកគេកម្រនឹងប្រើវាណាស់ ប្រសិនបើការចង់បានកូនប្រុស ឬស្រី គឺគ្រាន់តែជាហេតុផលតែមួយគត់នោះ៕