ការឈឺ គឺជាមធ្យោបាយដែលខ្លួនប្រាណយើងប្រាប់ថា វាមានបញ្ហា។ ការឈឺក្រពះ ប្រាប់យើងថា មានអ្វីកើតមាននៅក្នុងខ្លួនរបស់យើង ដែលយើងអាចមិនដឹងអំពីវា។
ហេតុផលមួយចំនួនចំពោះការឈឺក្រពះ គឺជាក់ស្តែង ដូចជា នៅពេលដែលមនុស្សម្នាក់ញ៉ាំអាហារពុលដូច្នោះ។ ប៉ុន្តែជារឿយៗ ការឈឺពោះ អាចពិបាកនឹងបង្ហាញ។ ជាមួយនឹងសរីរៈជាច្រើននៅក្នុងពោះ បញ្ហាផ្សេងៗគ្នា អាចមានរោគសញ្ញាស្រដៀងៗគ្នា។
ខាងក្រោមនេះ គឺជារឿងមួយចំនួន ដែលបណ្តាលអោយមានបញ្ហានៅនឹងពោះ ៖

ការឆ្លងមេរោគ
នៅពេលដែលបាក់តេរី ឬវីរុស ចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្ស ខ្លួនយើងមានប្រតិកម្ម ដើម្បីព្យាយាមកម្ចាត់វាចេញ ជារឿយៗតាមរយៈការក្អួត ឬរាគ។
- ការឆ្លងមេរោគបាក់តេរី បណ្តាលអោយមានការពុលអាហារ។ បាក់តេរី ក៏ទទួលខុសត្រូវ សម្រាប់បញ្ហាដទៃទៀត ដែលអាចនាំអោយមនុស្សឈឺពោះ ដូចជា ជំងឺរលាកសួត ជំងឺឆ្លងមេរោគនៅនឹងបំពង់បង្ហូរទឹកនោម ជំងឺឈឺក ជំងឺកាមរោគជាដើម។
- ការឆ្លងមេរោគវីរុស ជាប្រភេទនៃការឆ្លងដទៃទៀត។ ទាំងបាក់តេរី និងវីរុស សុទ្ធតែងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ រឿងល្អគឺថា ជារឿយៗ អ្នកអាចជៀសវាងពួកវា ដោយលាងដៃរបស់អ្នកអោយបានស្អាត និងមិនចែករបស់ប្រើប្រាស់ ជាមួយគ្នាអោយសោះ។
ការទល់លាមក
ការទល់លាមក គឺជាមូលហេតុមួយ ក្នុងចំណោមមូលហេតុទូទៅបំផុត ចំពោះការឈឺពោះញឹកញាប់។ ជាធម្មតា អ្នកដែលទល់លាម គឺដោយសារតែ ចំណីអាហាររបស់ពួកគេមិនមានជាតិទឹក និងជាតិសរសៃគ្រប់គ្រាន់។
ការរលាក
នៅពេលដែលសរីរៈមួយ នៅក្នុងខ្លួនក្លាយជារលាក ឬហើមនោះ វាអាចនាំអោយឈឺពោះ។ ការឈឺពីបញ្ហាដូចជា ជំងឺរលាកខ្នែងពោះវៀន ដំបៅ ជំងឺរលាកពោះវៀនធំជាដើម គឺជាមធ្យោបាយ នៃខ្លួនដែលប្រាប់យើង អោយទៅរកជំនួយ៕