មនុស្សភាគច្រើន ដែលមានបញ្ហាសួតធ្ងន់ធ្ងរ ភាគច្រើន ជាដំណាក់កាលចុងក្រោយ អាចត្រូវបានចាត់ថា ត្រូវការប្តូរសួតចេញ។ នីតិវិធីគួរតែត្រូវបានធ្វើឡើង នៅពេលដែលមាននរណាម្នាក់ ទំនងជាអាចស្លាប់ ប្រសិនបើគ្មានការវះកាត់ និងគ្មានជម្រើសផ្សេងទៀតទេ ដែលអាចប្រើបាន។ ប្តូរសួត ត្រូវបានធ្វើឡើងនៅលើមនុស្ស ដែលមានជំងឺសួតធ្ងន់ធ្ងរ ដូច្នេះហើយ ពួកគេ ក៏មិនអាចរីករាយ និងមានជីវិតរស់នៅយូរដែរ។

ជំងឺសួតទូទៅបំផុត សម្រាប់មនុស្ស ដែលនឹងអាច ធ្វើការប្តូរសួតគឺ ៖
- ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (ជំងឺហើមសួត និងជំងឺរលាកទងសួតរ៉ាំរ៉ៃ)
- ជំងឺក្រិនសួត ដោយមិនដឹងមូលហេតុ
- បញ្ហាលើក្រពេញបញ្ចេញក្នុង ជាហេតុធ្វើឱ្យមានជំងឺសួត ដោយសារការផលិត ជាតិអន្ធិលសំបោរៗច្រើនពេក)
- ជំងឺលើសសម្ពាធសរសៃឈាមអាកទែក្នុងសួត ដោយមិនដឹងមូលហេតុ។
ក្នុងចំណោមមនុស្ស ដែលមានលក្ខខណ្ឌខាងលើទាំងនេះ មូលហេតុដែលប្តូរសួតអាចប្រែប្រួល។ ឧទាហរណ៍ ក្នុងជំងឺហើមសួត ជាលិកាសួតត្រូវបានបំផ្លាញដោយការជក់បារី ប៉ុន្តែ ក្នុងជំងឺក្រិនសួត ដោយមិនដឹងមូលហេតុ ជាលិកាស្នាម ត្រូវបានជំនួស ដោយជាលិកាមានសុខភាពល្អ។
មជ្ឈមណ្ឌលប្តូរសួត អាចនឹងស្ទាក់ស្ទើរ នៅពេលដែលពិចារណាអំពី មនុស្សដែលមានអាយុ ៦០ ឬ ៦៥ ឆ្នាំ សម្រាប់ការប្តូរសួត៕