ការផឹកទឹកដោះគោមិនបាន គឺជាបញ្ហាទូទៅមួយ។ ទឹកដោះគោដែលមិនមានជាតិឡាក់តូស ពិតជាមានរសជាតិផ្សេងពីទឹកដោះគោទូទៅ ហើយមនុស្សគ្រប់គ្នា មិនចូលចិត្តវាទេ។
ការផឹកទឹកដោះគោធម្មតានឹងមិនធ្វើអោយប៉ះពាល់ដល់រាងកាយនោះទេ ក្រៅពីឈឺពោះផោម និងផលរំខានដទៃទៀតនោះ។ ប៉ុន្តែការមិនត្រូវជាមួយនឹងជាតិឡាក់តូស អាចធ្វើអោយវាកាន់តែអាក្រក់ទៅៗនៅពេលដែលអ្នកកាន់តែធំ ដែលនេះមានន័យថា ការឈឺពោះហើមពោះ និងរាគអាចក្លាយជារឿងដែលមិនល្អ។
ប្រសិនបើអ្នកចង់ផឹកទឹកដោះគោធម្មតានោះអ្នកអាចសាកល្បង ប្រើផលិតផលដែលជួយបំបែកជាតិឡាក់តូសដែលមានលក់នៅតាមឱសថស្ថាន ដែលវាហាក់ដូចជាមានប្រសិទ្ធភាពដល់មនុស្សមួយចំនួន។ សូមសួរគ្រូពេទ្យសម្រាប់ដំបូន្មាននានាដែលសាកសមនឹងអ្នក។
ប្រសិនបើអ្នកសម្រេចចិត្តថាជៀសវាងផឹកទឹកដោះគោហើយសូមប្រាកដថា អ្នកនឹងទទួលបានជាតិកាល់ស្យូម និងវីតាមីន D ពីប្រភពដទៃទៀត៕