យើងដឹងហើយថាតើ វាសំខាន់ប៉ុណ្ណា ដែលយើងត្រូវផឹកទឹកអោយបានច្រើននោះ។ ខ្លួនរបស់យើង បាត់បង់ជាតិទឹក នៅពេលដែលយើងបែកញើស ធ្វើលំហាត់ប្រាណ និងនោម។ ដូចនេះ យើងត្រូវការជំនួសវាមកវិញ។ នៅពេលដែលស្ថិតនៅក្នុងអាកាសធាតុក្តៅ ឬអ្នកកំពុងតែធ្វើលំហាត់ប្រាណ វាជារឿងសំខាន់ ដែលអ្នកត្រូវផឹកទឹកបន្ថែម។
ជាតិទឹកមួយចំនួន ដែលយើងត្រូវការ បានមកពីអាហារ និងភេសជ្ជៈនានា ជាជាងទឹកសុទ្ធ។ ដូចនេះ ជាតិទឹកដែលយើងបានផឹក មិនចាំបាច់តែទឹកនោះទេ ប៉ុន្តែ ទឹក ក៏ជារបស់មួយដែលល្អផងដែរ។ រឿងមួយទៀត វាមិនមានកាឡូរី។ ទឹកក្រូចសុទ្ធ អាចជាប្រភពល្អនៃវីតាមីន ដូចជាវតាមីន C ជាដើម ប៉ុន្តែ វាក៏មានកាឡូរី និងជាតិស្ករ ដែលអ្នកអាចមិនត្រូវការផងដែរ។
ដូចនេះ សូមរីករាយជាមួយនឹងទឹកផ្លែឈើសុទ្ធ ១០០ ភាគរយ ប៉ុន្តែ សូមកុំផឹកវាច្រើនពេក។ ហើយកំណត់ពីភេសជ្ជៈដូចជា ទឹកក្រូច និងកាហ្វេជាដើម ដោយសារតែវា មានជាតិកាហ្វេអ៊ីន ដែលពិតជាធ្វើអោយអ្នកនោមច្រើន៕