ជំងឺរលាកខួរក្បាល អាចបណ្តាលអោយគ្រុនក្តៅ ឈឺក្បាល មិនចង់ញ៉ាំអាហារ អស់កម្លាំង ឬជាទូទៅមានអារម្មណ៍ថា ឈឺ។ ក្នុងករណីធ្ងន់ធ្ងរ រោគសញ្ញាដទៃទៀត អាចកើតមាន ដែលរួមមាន ៖
- គ្រុនក្តៅ
- ឈឺក្បាលខ្លាំង
- ឈឺពេលឃើញពន្លឺ
- ចង្អោរ និងក្អួត
- រឹងក
- ភ័ណ្ឌច្រលំ
- ងងុយគេង ពិបាកភ្ញាក់ ឬបាត់បង់ស្មារតី
- ប្រកាច់។

នៅពេលដែលជំងឺរលាកខួរក្បាល កើតមានក្រោយពីជំងឺទូទៅ ដូចជា ជំងឺអុចស្វាយនោះ រោគសញ្ញានៃជំងឺនេះ ជាធម្មតា កើតមានមុនរោគសញ្ញា នៃការរលាកខួរក្បាល។ ប៉ុន្តែ ជំងឺរលាកខួរក្បាល អាចលេចឡើង ដោយមិនមានការគម្រាមកំហែងផងដែរ។ ប្រសិនបើអ្នកមានរោគសញ្ញា នៃជំងឺរលាកខួរក្បាល សូមទៅជួបគ្រូពេទ្យភ្លាមៗ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855