ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអ្នកគួរតែកែចោល ទើបអាចមានលុយហូរចូលមកច្រើន។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកមានទម្លាប់ដែលតែងតែដើរស្តោះទឹកមាត់ ឬខាកស្តោះស្លេស្មគ្រប់កន្លែង អ្នកគួរតែកែចេញភ្លាម ព្រោះការខាកស្តោះទាំងនេះ ប្រៀបដូចជាស្តោះទ្រព្យចេញពីខ្លួនអញ្ចឹង។ ជាហេតុដែលធ្វើឲ្យទ្រព្យ ឬប្រាក់ពិបាកប្រមូលផ្តុំនៅក្បែរខ្លួនអ្នកអស់ ដោយអាចរត់អស់គ្រប់ពេលដែលអ្នកខាកស្តោះផ្តេសផ្តាស។
- បើអ្នកមានទម្លាប់ចោលលុយរាយគ្រប់កន្លែង ដោយមិនប្រមូលផ្តុំទុកមួយកកន្លែង នោះអ្នកនឹងពិបាកទទួលបានក្រដាសប្រាក់ធំណាស់ ព្រោះអ្នកមើលងាយប្រាក់តូចដែលជាដើមហេតុដែលអាចបង្កើតបានប្រាក់ធំ។
- ការតែងតែអង្គុយញាក់ជើង នឹងធ្វើឲ្យលុយមិនហ៊ានមកក្បែរអ្នកឡើយ ដោយរត់ចេញពីអ្នកអស់។ ដូចនេះ ប្រសិនជាអ្នកចង់ឲ្យក្រដាសប្រាក់ហូរចូលមកខ្លាំង អ្នកគួរតែកែចោលទម្លាប់នៃការអង្គុយញាក់ជើងនេះចេញ៕