ក្នុងទំនាក់ទំនងស្នេហា វាអាចនឹងមានបញ្ហាដែលចាំបាច់ត្រូវតែដោះស្រាយដើម្បីធ្វើឱ្យទំនាក់ទំនងបន្តទៅមុខយ៉ាងរលូន។ នៅពេលដែលប្រឈមមុខនឹងជម្លោះទំនាក់ទំនង វាគឺជាកត្តាសំខាន់ដែលអ្នកត្រូវដោះស្រាយជាមួយនឹងភាពមេត្តានិងការគោរព។ វានឹងជួយឱ្យដំណើរការនៃការដោះស្រាយបញ្ហារបស់អ្នកងាយស្រួលជាងអ្នកប្រើពាក្យសម្តីសោះកក្រោះត្រគោះបោះបោកដាក់ភាគីម្ខាងទៀតក្នុងខណៈពេលដែលព្យាយាមដោះស្រាយបញ្ហា។

១. ស្វែងរកឫសគល់នៃបញ្ហា៖ ប្រសិនបើភាគីខាងបុរសប្រាប់អ្នកថា គេមានអារម្មណ៍ថាអ្នកមើលងាយគេព្រោះគេរកប្រាក់ចំណូលបានតិចជាងអ្នក ហើយនិយាយថា អ្នកបាននិយាយពាក្យមិនសមរម្យពីភាពខុសគ្នាទៅនឹងប្រាក់ចំណូលរបស់អ្នក អ្នកត្រូវសុំទោសគេ ហើយធានាថាអ្នកពេញចិត្តនឹងគម្រោងនៃការបង្កើតលំនឹងហិរញ្ញវត្ថុជាមួយនឹងប្រាក់ចំណូលដែលគេមាន។ ឬប្រសិនបើភាគីខាងស្រីប្រាប់អ្នកថា នាងមិនចូលចិត្តរបៀបដែលអ្នកនិយាយជាមួយសាច់ញាតិរបស់នាង អ្នកត្រូវដឹងពីអាកប្បកិរិយាមិនសុភាពរាបសាររបស់អ្នក ហើយដោះស្រាយដោយនិយាយជាមួយនឹងសាច់ញាតិរបស់នាងដោយការគោរព។
២. ស្វែងរកដំណោះស្រាយបញ្ហា៖ ប្រសិនបើអ្នកទាំងពីរយល់ស្របថាត្រូវចំណាយពេលវេលានៅជាមួយគ្នាដូចជាដៃគូដែលរៀបការហើយ អ្នកគួររៀបចំពេលវេលាពីរយប់ដើម្បីទៅកន្លែងដែលអ្នកទាំងពីរចង់ទៅហើយសម្រាក។ ឬប្រសិនបើភាគីខាងបុរសចង់ឃើញអ្នកបង្ហាញពីគំនិតក្នុងការជួយបង្កើតការចំណាយប្រចាំខែ អ្នកត្រូវស្វែងរកសៀវភៅមួយចំនួនដែលនិយាយពីប្រធានបទនេះ នោះអ្នកនឹងដឹងពីរបៀបរៀបចំនិងគ្រប់គ្រងប្រាក់ចំណាយ។
៣. អភ័យទោសឱ្យគ្នាទៅវិញទៅមក៖ នៅពេលដែលអ្នកទាំងពីរមានការមិនយល់ស្របទៅនឹងគំនិតរបស់គ្នានៅថ្ងៃអនាគត មិនត្រូវលើកឡើងពីកំហុសកាលពីមុនរបស់គ្នានោះទេ ព្រោះវាគឺជារឿងដ៏ឈឺចាប់មួយសម្រាប់ភាគីម្ខាងៗ ហើយវាមិនអាចដោះស្រាយបញ្ហាបច្ចុប្បន្នបាននោះទេ។