មានដំណាក់កាលជាច្រើននៃការឆ្លើយតបខាងរាងកាយក្នុងពេលសម្រើប និងរួមភេទ។ អ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញមានដំណាក់កាលបួនយ៉ាងនៃការឆ្លើយតបក្នុងពេលរួមភេទរបស់មនុស្សស្រីនិងប្រុស៖ Arousal(ការស្រើបស្រាល), Plateau(ដំណាក់កាលតម្រេក), Orgasm(ដំណាក់កាលដល់ចំណុចកំពូល) និងដំណាក់កាលវិលមកធម្មតា ( Resolution)។ ទាំងនេះគឺជាអ្វីដែលកើតឡើងនៅក្នុងរាង្គកាយរបស់មនុស្សស្រីម្នាក់នៅពេលពួកគេមានសម្រើបផ្លូវភេទ។

ដំណាក់កាលទី១៖ ការស្រើបស្រាល (Excitement or Arousal)
នៅពេលដែលស្ត្រីម្នាក់មានសម្រើបផ្លូវភេទ សរសៃឈាមនៅក្នុងប្រដាប់ភេទរបស់នាងទៅជារីកធំ។ មានលំហូរឈាមយ៉ាងច្រើនចូលទៅក្នុងជញ្ជាំងទ្វារមាស ដែលជាហេតុធ្វើអោយមានហូរទឹករំអិលចេញពីទ្វារមាសនោះ។ នេះគឺជាធនធានមួយដ៏សំខាន់សម្រាប់បម្រើដល់ការរំអិល ដែលធ្វើអោយទ្វារមាសមានសំណើម។
ប្រដាប់បន្តពូជខាងក្រៅ ឬយោនីរបស់នាង (រួមមាន សេរ Clitoris ច្រកខាងក្រៅទ្វាមាស និងបបេរទ្វាមាសខាងក្រៅនិងក្នុង) ទៅជារីកប៉ោង នេះដោយសារតែមានការការផ្គត់ផ្គងឈាមកាន់តែច្រើន។ នៅក្នុងខ្លួនរបស់នាង កំពូលនៃទ្វាមាសមានការលាតសន្ធឹង។
ជីពចរ និងការដកដង្ហើមរបស់នាងកាន់តែញាប់ ហើយសម្ពាធឈាមរបស់អ្នកក៏ឡើងខ្ពស់ដែរ។ នាងប្រហែលជាមានលក្ខណៈក្រហមរាង្គកាយ ជាពិសេសនៅត្រង់តំបន់ទ្រូង និងក ដោយសារតែសរសៃឈាមរបស់នាងកំពុងរីកធំ។
ដំណាក់កាលទី២៖ ដំណាក់កាលតម្រេក (Plateau)
លំហូរឈាមចូលទៅក្នុងមួយភាគបីខាងក្រោមរបស់ទ្វារមាសដល់ដែនកំណត់របស់វា និងធ្វើអោយតំបន់ខាងក្រោមទ្វារមាសនោះទៅជាប៉ោង និងរឹងល្មម។ ករណីនេះត្រូវបានគេស្គាល់ថា Introitus ដែលពេលខ្លះហៅថា ដំណាក់កាលត្រៀមនឹងដល់ចំនុចកំពូល ហើយវាស្ថិតនៅក្រោមចង្វាក់នៃការកន្ត្រាក់ក្នុងពេលដល់ចំនុចកំពូលនៃការរួមភេទ។
សុដន់របស់មនុស្សស្រីប្រហែលជាមានទំហំធំជាងមុនរហូតដល់ ២៥% ហើយលំហូរឈាមទៅតំបន់ជុំវិញក្បាលដោះ (Areola) ក៏កើនឡើងដែរ ដែលជាហេតុធ្វើអោយក្បាលដោះមើលទៅឡើងរឹងបន្តិច។
នៅពេលដែលនាងជិតនឹងទៅដល់ចំនុចកំពូលនៃការរួមភេទហើយ សេររបស់នាងរុញអឹបជាប់នឹងឆ្អឹងថ្ងាសអាងត្រគៀក និងហាក់បីដូចជាបាត់ស្រមោលឈឹង។ ស្ត្រីម្នាក់ត្រូវតែបន្តនូវការភ្ញោចតទៅទៀតក្នុងដំណាក់កាលមួយនេះដើម្បីបានជាសម្រើបគ្រាន់គ្រាប់ឈានដល់ចំនុចកំពូលនៃការរួមភេទ។
ដំណាក់កាលទី៣៖ ចំនុចកំពូលនៃការរួមភេទ (Orgasm)
ចំនុចកំពូលនៃការរួមភេទគឺជាដំណាក់កាលមួយនៃការបញ្ចេញនូវអារម្មណ៍ដ៏សប្បាយខ្លាំងបំផុតនៃសម្ពាធផ្លូវភេទដែលបានគរទុកកាលពីដំណាក់កាលដំបូងមកម្លេះ។យើងអាចសម្គាល់បានតាមរយៈការកន្ត្រាក់លើសាច់ដុំប្រដាប់បន្តពូជ (រៀងរាល់ ០,៨វីនាទីម្តង) ក្នុងនោះរួមទាំង Introitus ផងដែរ។
ស្ត្រីភាគច្រើនមិនធ្លាប់មានអារម្មណ៍ថាវិលមករកធម្មតាវិញក្រោយពីដល់ចំនុចកំពូលរួចដូចមនុស្សប្រុសទេ។ ស្ត្រីម្នាក់ប្រហែលជាអាចរកបាននូវចំនុចកំពូលមួយទៀតប្រសិនបើនាងត្រូវបានភ្ញោចលើអារម្មណ៍ភេទម្តងទៀត។
មិនមែនរាល់ស្ត្រីទាំងអស់សុទ្ធទទួលបាននូវចំនុចកំពូលតែម្តងគ្រប់ពេលដែលពួកគេរួមភេទនោះទេ។ ការបរបោសអង្អែលមុនពេលរួមភេទគឺជាការសំដែងមួយដ៏សំខាន់ក្នុងការឈានទៅដល់ចំនុចកំពូលដែរ ហើយក៏ជាកត្តាមួយច្រើនតែកើតឡើងលើមនុស្សស្រីដែរ។ ការបរបោសអង្អែលនោះរួមមាន ការស្ទាបអង្អែលទៅលើតំបន់សម្រើប និងការភ្ញោចទៅលើសេរ។
ដំណាក់កាលទី៤៖ ការវិលមករកធម្មតាវិញ (Resolution)
ដំណាក់កាលមួយនេះគឺនៅពេលដែលរាង្គកាយរបស់មនុស្សស្រីវិលមករកសភាពធម្មតាវិញយ៉ាងយឺតបំផុត។ តំបន់ដែលហើមប៉ោងត្រូវបានថយចុះមកវិញ ហើយការដកដង្ហើម និងចង្វាក់បេះដូង ក៏មានសភាពយឺតវិញដែរ។