បើ​អ្នក​កាន់តែ​ចាស់​ នោះ​អ្នក​នឹង​ចំនាយពេល​កាន់តែ​យូរ​ក្នុង​ការ​មានគភ៌​ ដូច្នេះ​ចូរ​ចង​ចាំ​ថា​ នៅ​ពេល​អ្នក​កំពុង​ សំរេចចិត្ត​អ្នក​គួរ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​អំពី​បញ្ហា​ដែល​អាច​កើត​មាន​។​ម្តងទៀត​ប្រសិនបើ​ អ្នក​ កាន់​ តែ​ចាស់​ នោះ​អ្នក​កាន់តែ​មានឱកាស​តិចតួច​ក្នុង​ការ​មានកូន​ ដូចនេះ​   អ្នក​ប្រហែលជា​ចង់​ឆាប់​  ទទួលយក​ដំបូន្មាន​ ។​
•​    ​ចំនួន​នៃ​ស្ត្រី​ដែល​មិន​អាច​មានកូន​កើនឡើង​ជាមួយនឹង​អាយុ​ ៖​ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ ១០​នាក់​ ចន្លោះ​​អាយុ​ពី​ ២០​ ទៅ​ ២៤​ឆ្នាំ​គឺ​មិន​អាច​មានកូន​ ប៉ុន្តែ​វា​មានការ​កើនឡើង​ជិត​ដល់​ ៣០​ភាគរយ​នៃ​ស្ត្រី​ដែល​មាន​អាយុ​ពី​ ៤០​ ទៅ​ ៤៤​ឆ្នាំ​ ។​
•​    ​គ្រប់ការ​ព្យាបាល​ទាំងអស់​សម្រាប់​ភាព​មិន​មានកូន​ គឺ​អាច​មាន​ភាព​ជោគជ័យ​សំរាប់​គូ​ស្វាមីភរិយា​
ដែល​មាន​អាយុ​ក្រោម​ ៣០​ឆ្នាំ​ ។​
•​    ​គុណភាព​ទាំងអស់​នៃ​មេជី​វិត​ញី​របស់​ស្ត្រី​ មានការ​អន់​ថយ​ទៅ​តាម​អាយុ​ ក៏​ដូច​ជា​ចំនួន​នៃ​មេជី​វិត​ញី​ដែល​មាន​សុខភាព​បាន​បង្កើត​ក្នុង​ពេល​ណាមួយ​ ។​
•​    ​ស្បូន​របស់​ស្ត្រី​  គឺ​មិនសូវ​ទទួលយក​ស៊ុត​បង្ក​កំណើត​ នៅ​ពេល​ដែល​នាង​កាន់តែ​ចាស់​ ដូច្នេះ​ការ​រីក​
លូតលាស់​នៃ​មេជី​វិត​ញី​គឺ​ ហាក់ដូចជា​មិន​អាច​កើត​មាន​ ។​
•​    ​កម្រិត​មិន​ត្រឹមត្រូវ​នៃ​អរ​ម៉ូ​ន​ luteinizing​ hormone​ (LH)​ និង​ follicle-stimulating​ hormone​ (FSH)​ អាច​​ប៉ះពាល់​ដល់​ការ​បញ្ចេញ​អូវុល​របស់​ស្ត្រី​ ។​ ចំពោះ​បុរស​ ក៏​មាន​អរ​ម៉ូ​ន​ពីរ​នេះ​ផង​ដែរ​ គឺ​ (LH)​ និង​  (FSH)​ ដែល​ជួយ​ជំរុញ​ពងស្វាស​អោយ​ផលិត​មេជី​វិត​ឈ្មោល​ ។​ ដូចនេះ​ ប្រសិនបើ​ក្រពេញ​បញ្ចេញ​ទឹករំអិល​​របស់​បុរស​ មិន​បញ្ចេញ​អរ​ម៉ូ​ន​ (LH)​ និង​  (FSH)​ គ្រប់គ្រាន់​ទេ​ នោះ​សម្ថ​ភាព​របស់​គាត់​ក្នុង​ការ​ផលិត​មេជី​វិត​ឈ្មោល​នឹង​ចុះ​អន់​ខ្សោយ​ ។​
•​    ​ចំពោះ​បុរស​ និង​ ស្ត្រី​ ប្រសិនបើ​ក្រពេញ​ ទី​រ៉ូ​អ៊ី​ត​ និង​ អា​ដ្រេ​ណា​ល់​មិន​ដំណើរការ​បាន​ត្រឹមត្រូវ​ទេ​ នោះ​
ការ​ផលិត​ស្ពែម៉ាតូសូអ៊ីត​ និង​ ការ​បញ្ចេញ​អូវុល​នឹង​មាន​ផល​ប៉ះពាល់​ ។​

តើ​អ្នកមាន​បញ្ហា​រឺទេ​ ?
     ប្រសិនបើ​អ្នក​កំពុង​មាន​ភាព​ពិបាក​ក្នុង​ការ​មានគភ៌​ វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​មាន​លទ្ធភាព​មានកូន​នោះ​ទេ​។​ភាព​មិន​មានកូន​ មាន​ន័យ​ខុសៗ​គ្នា​ ទៅ​តាម​មនុស្ស​ផ្សេងៗ​គ្នា​។​ វា​ពិតជា​មាន​ន័យ​ផ្សេង​គ្នា​ ចំពោះ​វេជ្ជបណ្ឌិត​ និង​គូ​ស្វាមីភរិយា​។​ ប្តី​ប្រពន្ធ​ភាគច្រើន​ដែល​គិត​ថា​ ពួក​គេ​មិន​អាច​មានកូន​បាន​នោះ​ គឺ​ការ​ពិត​ពួក​គេ​គ្រាន់តែ​ពិបាក​ក្នុង​ការ​មានកូន​ប៉ុណ្ណោះ​។​ ជាមួយនឹង​ ជំនួយ​ពួក​គេ​ពិតជា​អាច​មានគភ៌​ដោយ​ជោគជ័យ​បាន​ ។​

តើ​ភាព​មិន​អាច​មានកូន​បាន​ ជា​អ្វី​?
    ភាព​មិន​អាច​មានកូន​ មិនមែន​ជា​ករណី​ដែល​តែងតែ​អាច​ រឺ​មិន​អាច​មានគភ៌​បាន​នោះ​ទេ​។​ ស្វាមីភរិយា​មួយគូ​​ប្រហែលជា​មិន​មាន​ភាព​ពិបាក​ ក្នុង​ការ​មានគភ៌​កូន​ទី​១​ ប៉ុន្តែ​ក្រោយមក​ទៀត​បាន​រក​ឃើញ​ថា​ពួក​គេ​ មិន​អាច​មាន​គភ៌​កូន​លើក​ទី​២​បាន​។​ ក្នុង​ករណី​នេះ​គេ​ហៅ​ថា​ ភាព​មិន​អាច​មានកូន​ក្នុង​កំរិត​មធ្យម​។​  ដៃគូ​ផ្សេង​ទៀត​ ដែល​ពូក​​គេ​ទាំង​ពីរ​នាក់​ធ្លាប់​មានកូន​ជាមួយនឹង​ដៃគូ​ចាស់​របស់​ពួក​គេ​ បែរជា​ឥលូវ​នេះ​ រក​ឃើញ​ថា​ពួក​គេ​មិន​អាច​មានកូន​ជាមួយ​គ្នា​បាន​ ។


   លទ្ធភាព​នៃ​ការ​បង្ក​កំណើត​របស់​គូ​ស្វាមីភរិយា​មួយគូ​ គឺជា​ផលបូក​រវាង​លទ្ធភាព​មានកូន​របស់​ពួក​គេ​ម្នាក់ៗ​ ។​ប្រសិនបើ​ពួក​គេ​ទាំង​ពីរ​អ្នកមាន​បញ្ហា​ក្នុង​ការ​បង្ក​កំណើត​ នោះ​វា​ប្រហែលជា​ពិបាក​សំរាប់​ពួក​គេ​ ក្នុង​ការ​មានកូន​។​ប៉ុន្តែ​ប្រសិនបើ​មាន​ដៃគូ​ម្នាក់​ មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​បង្ក​កំណើត​ វា​ប្រហែលជា​នៅ​តែ​អាច​ទៅ​រួច​ចំពោះ​ពួក​គេ​ក្នុង​ការ​មានគភ៌​។​ គូ​ស្វាមីភរិយា​ភាគច្រើន​ អាច​មានគភ៌​បាន​ក្នុង​រយៈពេល​ ៤​ទៅ​ ៦​ខែ​នៃ​ការ​ព្យាយាម​ ។​ប្រសិនបើ​ស្វាមីភរិយា​មួយគូ​ មិន​អាច​មានកូន​បាន​បន្ទាប់​ពី​រយៈពេល​ ៦​ខែ​ ហើយ​ទៅ​សុំ​យោបល់​ពី​វេជ្ជបណ្ឌិត​ ពួក​គេ​ទំនងជា​ត្រូវ​បាន​ប្រាប់​អោយ​ត្រលប់​មក​វិញ​ ហើយ​បន្ត​ព្យាយាម​ និង​ត្រលប់​មក​វិញ​បន្ទាប់​ពី​រយៈពេល​មួយ​ឆ្នាំ​ ប្រសិនបើ​ពុំ​មាន​អ្វី​កើតឡើង​ទេ​ ។


    អាយុ​គឺជា​កត្តា​មួយ​សំរាប់​ស្ត្រី​។​ តាម​ដែល​ស្ត្រី​ម្នាក់​កាន់តែ​ចាស់​ នោះ​គុណភាព​នៃ​មេជី​វិត​ញី​របស់​នាង​ក៏​ត្រូវ​បាន​ធ្លាក់​ចុះ​ដែរ​។​ តាម​ស្ថិតិ​បាន​បង្ហាញ​ថា​ ប្រហែលជា​ ៩០​ភាគរយ​នៃ​ស្ត្រី​ដែល​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ​ នឹង​អាច​មានកូន​បាន​ក្នុង​រយៈពេល​១​ឆ្នាំ​នៃ​ការ​ព្យាយាម​ ហើយ​អ្នក​ដែល​នៅ​សល់​ទៀត​ នៅ​តែ​អាច​មានឱកាស​ល្អ​ក្នុង​ការ​មានកូន​ដោយ​ធម្មតា​បាន​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​ទៀត​ រឺ​លើស​ពី​នេះ​។​ ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​ ៣០​ឆ្នាំ​ គឺ​មាន​ស្ថិតិ​ប្រូ​បា​ប៊ី​លី​តេ​ទាប​ ក្នុង​ការ​មានកូន​បន្ទាប់​ពី​រយៈពេល​ ១​ឆ្នាំ​នៃ​ការ​ព្យាយាម​។​ពួក​គេ​ មិន​គួរ​រង់ចាំ​យូរ​ក្នុង​ការ​ទទួលយក​ដំបូន្មាន​នោះ​ទេ​។


   វិធី​ជា​ច្រើន​ដែល​អាច​ជួយ​ អោយ​ស្វាមីភរិយា​មានកូន​បាន​ គឺ​មាន​ចាប់ពី​ដំបូន្មាន​សាមញ្ញ​ធម្មតា​ អំពី​វិធីសាស្ត្រ​រួម​ភេទ​ រហូត​ដល់​ការ​ព្យាបាល​ដោយ​ថ្នាំ​ ការ​វះកាត់​ និង​ចុង​ក្រោយ​បំផុត​នោះ​គឺ​ បច្ចេកទេស​វិទ្យា​ថ្មី​ជំនួយ​ដល់​ប្រព័ន្ធ​​បន្ត​ពូជ​ (Assisted​ reproductive​ technology​ ART​ )​ ។​ជំនួយ​គឺ​មាននៅ​ទីនោះ​ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ពី​អ​សម្ថ​ភាព​មាន​​កូន​ អាច​សាកល្បង​ការ​ព្យាយាម​ និង​ដំណោះស្រាយ​របស់​អ្នក​។​ មិន​ថា​ដៃគូ​ណា​មាន​បញ្ហា​ក្នុង​ការ​មានកូន​ប្រហែល​ជា​អាច​មាន​អារម្មណ៍​គំរាមកំហែង​ និង​ថែម​ទាំង​មាន​កំហុស​ដូច្នេះ​ចូរ​អ្នក​ត្រៀម​មានចិត្ត​សណ្តោស​ និង​គាំទ្រ​ ។​
  
ផល​ប៉ះពាល់​ផ្នែក​អារម្មណ៍
     គូ​ស្វាមីភរិយា​ដែល​កំពុង​មាន​បញ្ហា​ ក្នុង​ការ​មានគភ៌​ ក៏​ប្រហែលជា​អាច​កំពុង​មាន​ភាព​ពិបាក​ផ្សេង​ទៀត​ផង​ដែរ​។​ហើយ​ប្រសិនបើ​ពួក​គេ​ ទៅ​ទទួលយក​ការ​ព្យាបាល​សំរាប់​ភាព​មិន​មានកូន​ ពួក​គេ​ប្រហែលជា​យល់​ឃើញ​ថា​ វា​ពិត​ជា​ពោរពេញ​ទៅ​ដោយ​ស្ត្រេ​ស​។​ វា​ស្ទើរតែ​មានការ​ជ្រៀតជ្រែក​ដែល​មិន​អាច​ទទួលយក​បាន​ ជាមួយនឹង​ជីវិត​រួម​ភេទ​​របស់​ពួក​គេ​ ហើយ​ថែម​ទាំង​អាច​បំផ្លាញ​សេចក្តី​ស្នេហា​ដែល​ដៃគូ​មាន​ចំពោះ​គ្នា​ ។​  ការ​ចំណាយ​ដ៏​ច្រើន​សំរាប់​ការ​ព្យាបាល​ ក៏​អាច​ជា​ប្រភព​ដ៏​ធំ​នៃ​ស្ត្រេ​ស​ ហើយ​ដូចនេះ​វា​ពិតជា​ ចាំបាច់​ណាស់​សំរាប់​អ្នក​ទាំង​ពីរ​  ក្នុង​ការ​តាំងចិត្ត​​ប្រឈម​នឹង​បញ្ហា​នេះ​ ។


    ភាព​មិន​អាច​មានកូន​បាន​ អាច​ជា​ភាព​មិន​ពិត​ នៃ​មូលដ្ឋាន​គ្រិះ​សិ​ទិ្ធ​របស់​មនុស្ស​ ហើយ​គូ​ស្វាមីភរិយា​ដែល​អស​​ម្ថ​ភាព​មានកូន​ អាច​មាន​អារម្មណ៍​មិន​យុ​តិ្ត​ធម៌​ ខកចិត្ត​ និង​ទុក្ខសោក​។​ ការ​មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​ចង់​មាន​កូន​បាន​ គឺជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ នៅ​ក្នុង​ជីវិត​រស់នៅ​របស់​គូ​ស្វាមីភរិយា​មួយ​ចំនួន​ ហើយ​វា​ក៏​អាច​អោយ​ពួក​គេ​ មាន​អារ​ម្ម​ណ៍​មិនល្អ​ចំពោះ​គ្រប់​ទិដ្ឋភាព​ក្នុង​ជីវិត​។​ ម្នាក់​ រឺ​ដៃគូ​ទាំង​ពីរ​នាក់​ អាច​ក្លាយជា​ឯកោ​ និង​ប្រឆាំង​នឹង​សង្គម​ ហើយ​ទំ​នាក់​ទំនង​ក៏​ប្រហែលជា​អាច​បែកបាក់​នៅ​ក្រោម​សម្ពាធ​មួយ​។​

ផលប្រយោជន៍​នៃ​ការ​ពិភាក្សា
   ជាមួយនឹង​ភាព​តានតឹង​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ ការ​ព្យាបាល​អ​សម្ថ​ភាព​ក្នុង​ការ​បង្ក​កំណើត​ គូ​ស្វាមីភរិយា​ត្រូវ​ការ​ និង​សាក​សម​ទទួលយក​ការ​គាំទ្រ​ផ្នែក​ចិត្តសាស្ត្រ​។​ ប្រសិនបើ​អ្នក​សំរេចចិត្ត​ចាប់ផ្តើម​ ទទួលយក​វគ្គ​ស្រាវជ្រាវ​​និង​ព្យាបាល​ សូម​ធ្វើការ​សាកសួរ​វេជ្ជបណ្ឌិត​ អោយ​គាត់​ណែនាំ​អ្នក​ ទៅ​ជួបនឹង​អ្នក​ប្រឹក្សា​ដើម្បី​ជួយ​អ្នក​ប្រឈម​មុខ​នឹង​ស្ត្រេ​ស​។​ កុំ​មាន​អារម្មណ៍​ថា​ អ្នក​ត្រូវ​រង់ចាំ​ រហូត​ដល់​អ្នក​យល់​ឃើញ​ថា​ អ្នក​ត្រូវ​ទទួលយក​ការ​ព្យាបាល​ក្នុង​កំរិត​​មធ្យម​ អ្នក​ត្រូវ​ទទួលយក​ដំបូន្មាន​ចាប់តាំងពី​ដំបូង​មក​ម្ល៉េះ​។​ ទំរង់ការ​មួយ​ចំនួន​ រួម​មានការ​សួរ​សំនួរ​ខ្លួនឯង​យ៉ាង​ស៊ី​ជំរៅ​ ដែល​អាច​មាន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ ហើយ​គូ​ស្វាមីភរិយា​នឹង​ត្រូវការ​ ការ​គាំទ្រ​យ៉ាង​ធំធេង​ការ​ព្យាបាល​ក៏​អាច​មាន​រយៈពេល​យូរ​ និង​ជ្រៀតជ្រែក​ផង​ដែរ​ ហើយ​វា​ក៏​មាន​បញ្ហា​ក្រមសីលធម៌​ជា​ច្រើន​ដែល​នៅ​ជុំ​​វិញ​បច្ចេកវិទ្យា​ជំនួយ​ដល់​ប្រព័ន្ធ​បន្ត​ពូជ​,​ ការ​ដាក់​ទឹកកាម​ឈ្មោល​ចូល​ក្នុង​ស្បូន​ និង​ការ​ប្រើប្រាស់​ជំនួយ​ពី​អ្នក​ដទៃ​។​

កត្តា​ចិត្តសាស្ត្រ​ដែល​ប៉ះពាល់​ដល់​ភាព​មានកូន

    ឥ​ទិ្ធ​ពល​នៃ​អារម្មណ៍​របស់​អ្នក​អាច​ប៉ះពាល់​ដល់​ សម្ថ​ភាព​មានកូន​របស់​អ្នក​ដោយ​បណ្តាល​អោយ​មាន​ផល​រំខាន​ដល់​អរ​ម៉ូ​ន​ ឬ​ អ​សម្ថ​ភាព​។​ ដូច្នេះ​បើ​គ្មាន​ការ​គាំទ្រ​ត្រឹមត្រូវ​ទេ​ ការ​ព្យាបាល​ភាព​មិន​អាច​មានកូន​ អាច​ធ្វើ​អោយ​បញ្ហា​កាន់តែ​អាក្រក់​ឡើង​ ។​ម្យ៉ាងវិញទៀត​ វេជ្ជបណ្ឌិត​មាន​ភស្តុ​តាង​ដែល​គូ​ស្វាមីភរិយា​មួយ​ចំនួន​ អាច​មានកូន​វិញ​​ភ្លាមៗ​បាន​ បន្ទាប់​ពី​ការ​សំរេចចិត្ត​ទទួលយក​ការ​ស្រាវជ្រាវ​ពី​ភាព​មិន​អាច​មានកូន​របស់​ពួក​គេ​។​ វា​ហាក់ដូចជា​ការ​សំរេចចិត្ត​ធ្វើ​អ្វី​សំរាប់​បញ្ហា​នេះ​ គឺ​អាច​បញ្ចេញ​ភាព​តានតឹង​ ដែល​អាច​បញ្ឈប់​ពួក​គេ​ពី​ការ​មានគភ៌​បាន​។​

ភាព​មិន​អាច​មានកូន​ដែល​មិន​អាច​ពន្យល់​បាន
     នៅ​ក្នុង​ចក្រភព​អង់គ្លេស​ ១២​ភាគរយ​នៃ​គូ​ស្វាមីភរិយា​ ដែល​មាន​បញ្ហា​ក្នុង​ការ​មានកូន​ អាច​ប្រឈម​មុខ​នឹង​ការ​ពិត​ដែល​អ​សម្ថ​ភាព​ក្នុង​ការ​មានកូន​របស់​ពួក​គេ​មិន​អាច​បកស្រាយ​បាន​។​  ចំពោះ​គូ​ស្វាមីភរិយា​ទាំងនោះ​ ហាក់ដូច​ ជា​ត្រូវការ​ពិចារណា​ នូវ​ការ​ព្យាបាល​ជា​មូលដ្ឋាន​ ប៉ុន្តែ​ជា​ទូទៅ​វា​ត្រូវ​បាន​គេ​គាំទ្រ​ថា​ វា​ពិតជា​ល្អ​បំផុត​សំរាប់​ពួក​គេ​​ក្នុង​ការ​រង់ចាំ​ ៣​ឆ្នាំ​ទៀត​ អាស្រ័យ​ទៅ​លើ​អាយុ​របស់​ស្ត្រី​ និង​រង់ចាំ​ប្រសិនបើ​មាន​អ្វី​កើត​ឡើងជា​ធម្មជាតិ​ ។​ បន្ទាប់​ពី​នេះ​វា​មានការ​ព្យាបាល​ជា​ច្រើន​ ដែល​អាច​សំរេច​ជោគជ័យ​បាន​ ដូច​ជា​ ការ​ចាក់​បញ្ចូល​ទឹកកាម​ឈ្មោល​ចូល​ក្នុង​ស្បូន​ រួម​ទាំង​ការ​ជំរុញ​ពី​ ក្ល​មី​ហ្វែ​ន​ (​ clomiphene)​ ឬ​ follicle-stimulating​ hormone​ (FSH),​ GIFT,​និង​ IVF​ ។​​ការ​ព្យាបាល​ដោយ​ថ្នាំ​ ជាមួយនឹង​ ប្រូ​ម៉ូ​គ្រីប​ទី​ន​(bromocriptine)​ គឺ​មិនសូវ​មាន​ប្រ​សិ​ទិ្ធ​ភាព​ទេ​។​ ការ​ស្រាវជ្រាវ​ដែល​ត្រូវធ្វើ​ឡើង​ដើម្បី​ស្វែងរក​ថា​ តើ​វា​អាច​មានការ​ចូលរួម​ពី​កត្តា​ភាព​សុំា​ ប្រហែលជា​អាច​ទទួល​បាន​ផ្លែផ្កា​ផង​ដែរ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង