​ជំងឺ​ប្រមេះទឹកបាយ​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឆ្លង​តាមរយៈ​ការ​រួមភេទ និង​អាច​កើត​ទាំង​មនុស្ស​ប្រុស​ទាំង​មនុស្ស​ស្រី ។ ជំងឺ​ប្រមេះទឹកបាយ​ច្រើន​មាន​ការប៉ះពាល់​ទៅលើ​បង្ហួរនោម ថ្នក់​ពោះ​អាចម៌ ឬ​បំពង់ក ។ ចំពោះ​មនុស្ស​ស្រី​វិញ ជំងឺ​ប្រមេះទឹកបាយ​ក៏​ប៉ះពាល​ទៅលើ​មាត់ស្បូន​ផងដែរ ។​

​មនុស្ស​ភាគច្រើន​ឆ្លង​ជំងឺ​ប្រមេះទឹកបាយ​នេះ​តាមរយៈ​ការ​រួមភេទ ។ ប៉ុន្តែ​ចំពោះ​ទារក​ក៏​អាច​ឆ្លង​ជំងឺ​នេះ​បាន​តាមរយៈ​ការ​សំរាលកូន​ប្រសិនបើ​ម្តាយ​នោះ​មាន​ផ្ទុក​ជំងឺ​នេះ ។ ទារក​អាច​នឹង​មាន​ការ​ប៉ះ​លើ​ភ្នែក​ច្រើនជាងគេ ។​

ជំ​ហ៊ាន​សំរាប់​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ប្រមេះទឹកបាយ​មាន​៖
– ប្រើ​ស្រោមអនាម័យ​ប្រសិនបើ​អ្នក​ជ្រើសរើស​យក​ការ​រួមភេទ​៖ ការ​តម​រួមភេទ​គឺ​ជា​មធ្យោយបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការបង្ការ​ជំងឺ​ប្រមេះទឹកបាយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ជ្រើសរើស​យក​ការ​រួមភេទ ចូរ​ប្រើ​ស្រោមអនាម័យ​អោយបាន​គ្រប់ពេល​រួមទាំង​រួមភេទ​តាម​រន្ធ​គូ​ថ តាម​មាត់ ឬ​តាម​ទ្វារមាស ។​
– ចូរ​អោយ​ដៃគូរ​របស់​អ្នក​ធ្វើ​តេស្ត​ដើម្បី​រក​មើល​ជំងឺ​ឆ្លងតាម​ការ​រួមភេទ​៖ ចូរ​រកអោយឃើញ និង​តម្រូវ​អោយ​ដៃគូរ​របស់​អ្នក​ធ្វើ​តេស្តរ​រក​មើល​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ដូចជា​ជំងឺ​ប្រមេះទឹកបាយ​ជាដើម ។​
– មិន​ត្រូវ​រួម​ភេទ​ជាមួយ​អ្នក​ដែល​មាន​រោគសញ្ញា​ទេ​៖ ប្រសិនបើ​ដៃគូរ​របស់​អ្នក​មាន​សញ្ញា​នៃ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ដូចជា​ក្រហាយ​ពេល​នោម ឬ​មាន​កន្ទួល ឬរ​មាស់​ប្រដាប់ភេទ អ្នក​មិនគួរណា​រួមភេទ​ជាមួយ​នោះទេ ។​
– ត្រូវធ្វើ​ការពិនិត្យ​រក​ជំងឺ​ប្រមេះទឹកបាយ​អោយបាន​ទៀងទាត់​ប្រសិនបើ​អ្នក​មាន​ការប្រឈមមុខ​ខ្ពស់​៖ ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ពិនិត្យ​ជា​ទៀងទាត់​ប្រសិនបើ​អ្នក​មាន​ការ​ប្រឈម​ខ្លាំង​ជាមួយ​ជំងឺ​ប្រមេះទឹកបាយ ។ អ្នក​ប្រហែលជា​ប្រឈម​កាន់តែខ្លាំ​ប្រសិនបើ​អ្នក​មាន​ជំងឺ​ប្រមេះ​ទឹកបាយ ឬ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ផ្សេងៗ​ទៀត​កាលពី​មុន មាន​ដៃគូរ​ថ្មី មាន​ដៃគូរ​រួមភេទ​ច្រើន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង