ស្ថិតក្នុងដំណាក់កាលដំបូងនៃការមានគភ៌ កូនក្រៅស្បូនក៏ហាក់នឹងមានសភាព ដូចការមានផ្ទៃពោះ ធម្មតាផងដែរ។ ស្ត្រីអាចនឹងមានការបាត់ឈាមរដូវ, តឹងណែននៅក្នុងសុដន់, អស់កម្លាំង និង ក្អួតចង្អោរ ។ រោគសញ្ញា នៃការមានកូនក្រៅស្បូន មានដូចជា៖

- មានការឈឺពោះយ៉ាងខ្លាំង ឬ ផ្នែកចំហៀងណាមួយនៃរាងកាយ។
- មានការរមួលក្រពើ និង មានស្នាមអុជៗ ។
- ឈឺស្មា។
- ក្អួតចង្អោរ និង ក្អួត។
- មានការវិលមុខ ឬ សន្លប់។
- ធ្លាក់ឈាមតាមទ្វារមាស។
ប្រសិនបើអ្នកមានការឈឺចាប់ ឬ ធ្លាក់ឈាមក្នុងសភាពធ្ងន់ធ្ងរ នោះអ្នកត្រូវប្រញាប់ទៅ កាន់បន្ទប់ សង្គ្រោះបន្ទាន់អោយបានភ្លាមៗ ។ប្រសិនបើអ្នកមានសញ្ញាណាមួយផ្សេងទៀត នៃការមានកូនក្រៅស្បូន នោះអ្នកត្រូវ ប្រញាប់ទាក់ទងទៅកាន់ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ការធ្វើរោគវិនិច្ឆ័យបានដឹង និង ការព្យាបាលនូវបញ្ហាកូនក្រៅស្បូនេះ បានកាន់តែឆាប់គឺកាន់តែប្រសើរ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855