ការ​មាន​សក់ស្កូវ​មុន​អាយុ គឺ​មិន​តែងតែ​ទាក់ទង​នឹង កត្តា​អាយុ​នោះទេ​។ ប្រសិនបើ​អ្នក នៅ​មិនទាន់មាន​អាយុ​៤០​ឆ្នាំ​ទេ រួច​អ្នក​ឃើញ​ថា​ខ្លួនឯង​មាន​សក់ស្កូវ​ច្រើនជាង​ពីរ​បី​ស​សៃ​នោះ គឺ​ដោយសារតែ​អ្នក​មាន​ឱកាស​កើតមាន​វា​នៅ​​ក្នុង​ចំណោម​សមាជិក​ក្រុមគ្រួសារ​របស់​អ្នក​។ សក់ស្កូវ​មិនមែន​ជា​សញ្ញា​នៃ​ការ  មាន​សុខភាព​ទន់ខ្សោយ​នោះទេ​​ទោះ​ជា​ជំងឺ​ខ្វះ​ឈាមក្រហម​, បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ីត​, កង្វះ​វីតាមីន​បេ​ដូ ( Vitamin B-12)​និង  vitiligo   អាច​បណ្តាល​​អោយ​អ្នក​មាន​សក់ស្កូវ​មុន​អាយុ​ក៏ដោយ​។

អ្នក​អាច​ហាយ​ឡាយ ឬ លាបថ្នាំ​ពណ៌​លើ​សក់​របស់​អ្នក ដើម្បី​បិទបាំង​ភាព​ស្កូវ​នេះ ប៉ុន្តែ​សូម​ប្រយ័ត្ន ព្រោះ​មាន​មនុស្ស​មួយចំនួន​គឺ​មាន​ប្រតិកម្ម​ទៅ​នឹង សារធាតុ​គីមី​នៃ​ថ្នាំលាប​សក់ ។​​លទ្ធផល​នោះ​គឺ អ្នក​អាច​មាន​ភាពរ​ម៉ាស់ និង រលាក​ស្បែកក្បាល ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង