នោមឈឺគឺជាការឈឺចាប់នៅពេលដែលកំពុងបញ្ចេញទឹកនោម។ជាធម្មតាគឺមានអារម្មណ៍ឈឺចាប់នៅក្នុងបំពង់ដែលទឹកនោមឆ្លងកាត់ពីប្លោកនោម ឬតំបន់នៅជុំវិញប្រដាប់ភេទ។ អ្នកគ្រប់គ្នាអាចមានការនោមឈឺនេះរយៈពេលខ្លី។ នោមឈឺគឺជារោគសញ្ញាទូទៅបំផុតនៃការឆ្លងមេរោគនៃប្រព័ន្ធបង្ហូរទឹកម៉ូត្រ ជាពិសេសចំពោះស្ត្រី។ ចំពោះបុរស, ការឆ្លងមេរោគនៃប្រព័ន្ធបង្ហូរទឹកម៉ូត្រគឺមិនសូវជាមាននោះទេ, ដូចនេះ នោមឈឺត្រូវបានបង្កឡើងជាទូទៅបំផុតដោយសារការរលាកបំពង់បង្ហួរនោម ឬបញ្ហានៃក្រពេញប្រូស្តាត។

មូលហេតុ
នោមឈឺអាចត្រូវបានបង្កឡើងដោយជំងឺជាច្រើន និងសារធាតុមួយចំនួនរួមមានៈ
- គ្រួសក្នុងប្លោកនោម
- រលាកប្លោកនោម
- ថ្នាំមួយចំនួន ដូចជាថ្នាំដែលត្រូវប្រើសម្រាប់ព្យាបាលជំងឺមហារីកដេលមានការរលាកប្លោកនោម
- ជំងឺកាមរោគ
- ជំងឺស្វាយប្រមេះ
- សារធាតុមួយចំនួនដូចជា សាប៊ូ ឬទឹកអប់
- ឆ្លងមេរោគលើតម្រងនោម
- គ្រួសក្នុងតម្រងនោម
- រលាកក្រពេញប្រូស្តាត
- រលាកទ្វារមាស
- រលាកបំពង់បង្ហួរនោម
- ឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូត្រ
- ជំងឺផ្សិត
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
សូមធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យប្រសិនបើៈ
- ការនោមឈឺមានជាប់រហូត
- អ្នកមានហូរខ្ទុះពីលិង្គ ឬទ្វារមាស
- អ្នកឃើញមានឈាមនៅក្នុងទឹកនោម
- អ្នកមានគ្រុនក្តៅ
- អ្នកមានឈឺខ្នង ឬឈឺផ្នែកខាងក្រោមនៃពោះ
- អ្នកធ្លាប់មានគ្រួសក្នុងតម្រងនោម ឬប្លោកនោម
ប្រសិនបើអ្នកមានផ្ទៃពោះ, សូមប្រាប់ទៅគ្រូពេទ្យរបស់អ្នកប្រសិនបើអ្នកមានការឈឺចាប់នៅពេលដែលអ្នកនោម៕