សម្រាប់មនុស្សជំទង់ជាច្រើន ដោយសារតែមានសម្ពាធ ពីសាលារៀន និងការប្រែប្រួលនៃជីវិតប្រចាំថ្ងៃ ជារៀងរាល់ថ្ងៃ វាអាចជាហេតុបង្កឱ្យមានអារម្មណ៍មិនល្អ។ តាមរយៈក្មេងស្រីម្នាក់បានឱ្យដឹងថា ៖ “ឪពុកម្តាយរបស់ខ្ញុំ តែងចង់ឱ្យខ្ញុំ ទទួលបានចំណាត់ថ្នាក់ល្អ ពួកគេចង់ឱ្យខ្ញុំលេងកីឡា ឱ្យបានយ៉ាងល្អស្ទាត់ជំនាញ ហើយចង់ឱ្យខ្ញុំមើលទៅល្អគ្រប់យ៉ាង និងមានការចូលចិត្តពីអ្នកដទៃ។ វាពិតជាលំបាកខ្លាំងណាស់ ក្នុងការធ្វើអ្វីទាំងអស់នោះ ជារៀងរាល់ថ្ងៃ”

ត្រឹមត្រូវហើយ វាពិតជាមានការលំបាកខ្លាំងណាស់ ដែលត្រូវធ្វើឱ្យខ្លួនយើង ល្អឥតខ្ចោះនោះ ប៉ុន្តែ គ្មាននរណាម្នាក់ ល្អឥតខ្ចោះគ្រប់យ៉ាងនោះទេ! ជំទង់ភាគច្រើន តែងចង់មានសេរីភាព ប៉ុន្តែ ខណៈអារម្មណ៍របស់ពួកគេ នៅតែស្ថិតនៅក្រោមសម្ពាធ ពីក្រុមគ្រួសាររបស់ពួកគេ។ ពួកគេចង់ឱ្យក្រុមគ្រួសាររបស់ពួកគេ ចាត់ទុកពួកគេ ដូចជា មនុស្សពេញវ័យ ប៉ុន្តែ ពេលខ្លះពួកគេនៅតែមានអារម្មណ៍ថា ក្រុមគ្រួសាររបស់ពួកគេ ចាត់ទុកពួកគេ ដូចជាកូនក្មេងដដែល។ ជំទង់ គឺជាការផ្លាស់ប្តូរ ពីភាពជាកុមារ ទៅជាមនុស្សពេញវ័យ ការផ្លាស់ប្តូរទាំងអស់នោះ និង ការទទួលខុសត្រូវថ្មីៗ គឺជាញឹកញាប់ តែងតែមានសម្ពាធខ្ពស់។
សូមប្រាកដចិត្តថា នេះគឺជាពេលវេលាដ៏រំភើប ឬ វាក៏អាចជាពេលវេលាដ៏ឯកោ និងគួរឱ្យភ័យខ្លាចផងដែរ ។
មូលហតុមួយទៀត នៃអារម្មណ៍ប្រែប្រួល ដែលវ័យជំទង់តែងជួបប្រទះ គឺពេលកំពុងពេញវ័យ។ នៅពេលពេញវ័យ អ័រម៉ូនមិនត្រឹមតែធ្វើឱ្យមាន ការផ្លាស់ប្តូរនៃរូបរាងកាយប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចធ្វើឱ្យអារម្មណ៍របស់អ្នក ប្រែប្រួល ទោះអ្នកចង់ ឬមិនចង់ក៏ដោយ។ អារម្មណ៍ទាំងនេះ អាចជាអារម្មណ៍ច្របូកច្របល់ និងគួរឱ្យភ័យខ្លាច ទាំងវ័យជំទង់ និងអ្នកផ្សេងទៀតដែលនៅនៅជុំវិញ។
មនុស្សគ្រប់គ្នា ជាទូទៅ អារម្មណ៍ដែលប្រែប្រួល ត្រូវបានកើតឡើងក្នុងអំឡុងពេលវ័យជំទង់។ ប៉ុន្ដែ វាជាការដែលសំខាន់ ដើម្បីយល់ពីអារម្មណ៍មិនល្អ ថាតើ វាគ្រាន់តែបណ្តោះអាសន្ន ឬជាអារម្មណ៍ធ្លាក់ទឹកចិត្ត៕