​អ្នកឯកទេស​បាន​និយាយថា ការ​សម្រក​ទម្ងន់​ដែល​លើស អាច​ជួយ​ការពារ និង​បន្ថយ​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​បាន​។​

​បណ្តាញ​ព័ត៌មាន​នានា បាន​ពន្យល់​ពី​របៀប ដែល​ជំងឺ​រលាក​សន្លាក់ឆ្អឹង និង​ការ​លើស​ទម្ងន់​ត្រូវ​បាន​ទាក់ទង​គ្នា និង​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​ហានិភ័យ​របស់​អ្នក ៖

  • ​ទម្ងន់​លើស​អាច​បណ្តាលអោយ​កើនឡើង​ការ​យារ​សន្លាក់ ដែល​នេះ​នាំអោយ​ប៉ះពាល់​ដល់​សន្លាក់ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។​
  • ​ខ្លាញ់​ខ្លួន​ដែល​អ្នក​មាន​ច្រើន​ប៉ុណ្ណា​អ្នកនឹង​មានការ​រលាក​ច្រើន​ប៉ុណ្ណឹង​។​
  • ​ការ​សម្រក​ទម្ងន់ លើសពី​៥ ភាគរយ​នៃ​ខ្លួន​របស់​អ្នក អាច​ជួយ​បន្ថយ​ការប៉ះពាល់​ដល់​សន្លាក់រ​បស់​អ្នក​។​
  • ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​អាច​ជួយ​សម្រក​ការឡើង​ទម្ងន់ និង​ជួយ​បន្ថយ​អា​ការៈនៃការ​រលាក​សន្លា​ក់​ឆ្អឹង​នេះ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង