គ្រឿងស្រវឹងមិនសារៈសំខាន់នៅក្នុងរបបអាហាររបស់យើងទេហើយវារិតតែអាចបង្កឱ្យមានបញ្ហាជាច្រើន។ទាំងនេះ គឺជាគោលការណ៍ណែនាំរបបអាហារមួយចំនួនសម្រាប់ការប្រើប្រាស់គ្រឿងស្រវឹង៖
- អ្នកដែលបានផឹកភេសជ្ជៈមានជាតិអាល់កុលគួរតែប្រើប្រាស់នៅក្នុងកម្រិតមធ្យម ដោយកំណត់ថាការប្រើប្រាស់ត្រឹមតែមួយកំប៉ុងក្នុងមួយថ្ងៃសម្រាប់ស្ត្រី និងពីរកំប៉ុងក្នុងមួយថ្ងៃចំពោះបុរស។
- ភេសជ្ជៈដែលមានជាតិអាល់កុលមិនត្រូវបានប្រើប្រាស់ដោយមនុស្សមួយចំនួនដូចជា អ្នកដែលមិនបានដាក់កម្រិតលើការទទួលទានគ្រឿងស្រវឹងរបស់ពួកគេកុមារ និងមនុស្សវ័យជំទង់អ្នកដែលប្រើប្រាស់ថ្នាំដែលអាចធ្វើឱ្យមានប្រតិកម្មជាមួយនឹងគ្រឿងស្រវឹងអ្នកដែលមានបញ្ហាសុខភាពណាមួយ ស្ត្រីក្នុងវ័យបន្តពូជដែលនឹងអាចក្លាយទៅជាអ្នកមានផ្ទៃពោះ ស្ត្រីមានផ្ទៃពោះនិងកំពុងបំបៅដោះកូន។
- មិនត្រូវផឹកគ្រឿងស្រវឹង ពេលអ្នកបើកបរឬប្រើគ្រឿងម៉ាស៊ីន។

មូលហេតុដែលមនុស្សសំរេចចិត្តប្រើប្រាស់គ្រឿងស្រវឹងនេះគឺច្បាស់លាស់ប៉ុន្តែ អត្ថប្រយោជន៍នៃការប្រើប្រាស់នេះគឺមិនបានកំណត់ទេ។គ្រឿងស្រវឹងគឺជាសារធាតុដែលធ្វើឱ្យមានការពុលដល់រាងកាយរបស់យើង។ការខូចខាតគឺគ្មានដែនកំណត់ទេចំពោះគ្រឿងស្រវឹងដូច្នេះអ្នករាល់គ្នាដែលបានប្រើប្រាស់គ្រឿងស្រវឹងត្រូវតែយកចិត្តទុកដាក់ថាតើ អ្នកបានផឹកប៉ុន្មាន? ហើយកំពុងតែផឹកអ្វី?ហើយនៅពេលដែលអ្នកកំពុងផឹក តើអ្នកនឹងកំពុងធ្វើអ្វីខ្លះ?
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855