ទឹកមាត់ចេញច្រើនពេក ជាធម្មតាគឺជាបញ្ហាដែលកើតមានម្តងម្កាល និងកម្រ ដែលវាជាបញ្ហាគួរអោយមានការព្រួយបារម្ភ។ ជាធម្មតា ក្រពេញទឹកមាត់ផលិតទឹកមាត់ប្រហែល ០.៥ ទៅ ១.៥ លីត្រក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាដោយសារតែការលេបជាញឹកញាប់និងដោយមិនដឹងខ្លួន អ្នកប្រហែលជាមិនសម្គាល់ដឹងពីបរិមាណនេះឡើយ។ ប្រសិនបើលោកអ្នកហាក់ដូចជាមានការចេញទឹកមាត់ច្រើនហួសហេតុ ភ្លាមៗមួយរំពេច វាអាចដោយសារតែក្រពេញទឹកមាត់របស់អ្នកផលិតទឹកមាត់ច្រើនជាងធម្មតា (sialorrhea) ឬដោយសារតែអ្នកមានការលំបាកក្នុងការលេបចូល។
ការចេញទឹកមាត់ច្រើនហួសប្រមាណអាចបណ្តាលមកពីការផលិតទឹកមាត់ច្រើនពេក ដែលមានមូលហេតុដូចជា ៖
- ការច្រាលអាស៊ីតក្រពះ
- ការបង្ករោគក្នុងមាត់ឬបំពង់ក
- ការប្រើថ្នាំមួយចំនួនដូចជា Clonazepam, Clozapine, Pilocarpineនិង Carbidopa-Levodopa ជាដើម
- ការមានផ្ទៃពោះ
- ការរលាកភ្នាសស្តើងនៅក្នុងមាត់៕