​បើសិន​ជា​អ្នក​មាន​អា​ការៈឈឺចាប់ ក្អួត ចង្អោ​រ រាគ​រូស ឬ​រោគសញ្ញា​ផ្សេងៗ​ទៀត ដែល​ទាក់ទង​នឹង​បញ្ហា​ក្រពះ អ្នក​ពិតជា​ចង់អោយ​វា​បាត់​ទៅ​វិញ​ខ្លាំងណាស់​។ សំណាង​ដែរ បញ្ហា​ក្រពះ ភាគច្រើន គឺ​មាន​រយៈពេល​ខ្លី​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការជ្រើសរើស​អាហារ​ដើម្បី​ទទួលទាន​ខុស​នៅ​ពេល​ចាប់ផ្តើម​ញ៉ាំ​អាហារ​នោះ វា​ប្រហែលជា​ធ្វើអោយ​បញ្ហា​កាន់តែ​ធ្វើ​ទុក្ខ​ដល់​អ្នក​ធ្ងន់ធ្ងរ​ទៀត​បាន​។ ខាងក្រោម​នេះ គឺជា​អាហារ​ដែល​អ្នក​គួរ​ជៀសវាង​។ 

​ស្ករ​កែច្នៃ​

​អាហារ​ផ្អែម​ខ្លាំង​ដូចជា អាហារ​មាន​ជាតិ​ស្ករ​កែច្នៃ​ច្រើន សុទ្ធ​តែ​អាច​ធ្វើអោយ​កម្រិត​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន​កើនឡើង និង​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ការ​ឡើង​ចុះៗ​បាន​។ ទោះបីជា​រឿងនេះ​ប្រហែលជា​មិន​ប៉ះពាល់​លើ​ក្រពះ​ផ្ទាល់​ក៏ដោយ ក៏​វា​អាច​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​បែកញើស​សើម​ស្អិត និងញ័​រសាច់ ហើយ​វា​ក៏​នឹង​មិន​ធ្វើអោយ​ស្ថានភាព​ទូទៅ ជាពិសេស​ការ​ឈឺក្រពះ​ស្រួលបួល​មក​វិញ​ដែរ​។ 

អាហារ​ធ្វើ​ពី​ទឹកដោះគោ

​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដូចជា ទឹកដោះគោ និង​ហ្វ្រូ​ម៉ាត សុទ្ធតែជា​អាហារ​ដែល​អ្នក​មិន​គួរ​ទទួល​ទាន​នៅពេល​មាន​បញ្ហា​ឈឺក្រពះ​។ រឿង​មួយ​ទៀត​ដែល​អ្នក​គួរ​យល់​ដឹង​គឺថា អត្រា​ប្រជាជន​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​ទាំងអស់​លើ​ពិភពលោក មាន​បញ្ហា​មិន​ទទួលយក​សារធាតុ Lactose មានន័យ​ថា ពួក​គេ​ខ្វះ​អង់ស៊ីម​សំខាន់ៗ​សម្រាប់​រំលាយ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​។ 

​ប៉ុន្តែ ទោះបីជា​អ្នក​មិន​មាន​បញ្ហា​នេះ​ក៏ដោយ ក៏​ការបង្ក​រោគ​ដោយ​វីរុស ឬ​បាក់តេរី អាច​ប៉ះពាល់​ដល់​សារ​អង់ស៊ីម​សម្រាប់​រំលាយ​ជាតិ Lactose ដែរ (Lactase) ព្រមទាំង​ធ្វើអោយ​អ្នក​បាត់បង់​សមត្ថភាព​ក្នុង​ការរំលាយ​ជាតិ Lactose បណ្តោះអាសន្ន ឬ​រហូត​ទៀត​ផង​។ 

​សូកូឡា និង​ជាតិ​កាហ្វេ​អ៊ី​ន​

​មូលហេតុ​ដ៏​សំខាន់​ដែល​ធ្វើ​អោយ​ជាតិ​កាហ្វេ​អ៊ី​ន និង​សូកូឡា​ធ្វើអោយ​រលាក ឬ​ឈឺក្រពះ​នោះ​គឺ វា​ធ្វើអោយ​សាច់ដុំ​ខ្ជឹប​លើ​ក្រពះ​សម្រាក ដែល​ជាហេតុ​នាំ​អោយ​ច្រាល​ទឹក​អាស៊ីត​ឡើង​មក​លើ​បាន​។ ជាតិ​កាហ្វេ​អ៊ី​ន ក៏​អាច​ធ្វើអោយ​លាមក​ទន់ ដូច្នេះ វា​ពិតជា​មិន​ល្អ​ទេ បើសិន​ជា​អ្នក​មាន​បញ្ហា​រាគរូស​ហើយ​នោះ​។ ចំណែកឯ​សូកូឡា​ដែល​ផ្ទុក​ទៅ​ដោយ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ អាច​នឹង​ពិបាក​រំលាយ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​មិន​អាច​ទទួលយក​សារធាតុ Lactose បាន ឬ​អា​លែ​ក​ស៊ី​នឹង​វា​។​

​អាហារ​សម្បូរ​ជាតិ​អាស៊ី​ត​

​ផ្លែឈើ​ជូរៗ ព្រមទាំង​ផលិតផល​ដែល​ធ្វើ​ពី​ប៉េងប៉ោះ សុទ្ធតែ​មាន​ឥទ្ធិពល​ខ្លាំង​ដែល​នាំអោយ​អាស៊ីត​ក្រពះ​ច្រាល​ចេញ​ទៅ​ខាង​លើ​វិញ​ណាស់​។ ខណៈពេល​ដែល​ទឹក​ផ្លែ​ប៉ោម​មិន​បង្ក​បញ្ហា​អ្វី​នោះ តែ​ទឹកក្រូច​ពិតជា​មិន​មែន​ជម្រើស​ដ៏​ល្អ​បំផុត​នោះទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង