Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលបុគ្គលដែលមានគ្រួសក្នុងតម្រង់នោមមិនអាចពិសារបានឡើយ។ តើមានអ្វីខ្លះទៅ?

  • បុគ្គលដែលមានជំងឺគ្រួសក្នុងតម្រង់នោម គួរតែញ៉ាំអាហារដែលមានខ្លាញ់តិច ដើម្បីកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយបន្ថយការឈឺចុកចាប់។ ក្រៅពីនេះ អ្នកគួរតែកាត់បន្ថយញ៉ាំអាហារដែលហិរ ដូចជា ម្រេច ឬម្ទេសជាដើម ដើម្បីគ្រប់គ្រងអាការៈអ្នកបានល្អ។
  • អ្នកក៏មិនអាចបរិភោគសាច់គោ និងពពែច្រើនដែរ ព្រោះក្នុងនោះមានផ្ទុកប្រូតេអ៊ីនខ្ពស់ ដោយធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់។ ជាពិសេស អ្នកក៏គួរតែកាត់បន្ថយបរិភោគពពួកថ្លើមសត្វដែរ ទើបមិនធ្វើឲ្យក្រលៀនអ្នករងសម្ពាធធ្ងន់។
  • ពពួកសណ្តែកដូចជា សណ្តែកសៀង ឬសណ្តែកខ្មៅ ក៏អ្នកមិនគួរញ៉ាំច្រើនដែរ ព្រោះធ្វើឲ្យជំងឺអ្នកមិនងាយធូលស្បើយឡើយ។
  • ផលិតផលដែលមានផ្ទុកកាល់ស្យូមខ្ពស់ ដូចជាទឹកដោះគោ ឬផលិតផលផ្សេងទៀត ក៏អ្នកមិនគួរញ៉ាំច្រើនដែរ ទើបមិនធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរឡើងៗ។ ដូចនេះ អ្នកដែលមានគ្រួសក្នុងតម្រង់នោម គួរតែកាត់បន្ថយអាហារទាំងនេះ ដើម្បីអាចជាសះស្បើយបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855