ការសិក្សាស្រាវជ្រាវ បាន បង្ហាញថា ស្ត្រីមានស្ត្រេស ឬភាពតានតឹងអារម្មណ៍ ក្នុងអំឡុងពេលមានផ្ទៃពោះ នឹង អាច ធ្វើអោយមានផលប៉ះពាល់ ដល់ទារ្ក ដែលកើតចេញមក។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានCNN របស់អាមេរិក បានអោយដឹងនៅ ដើមខែកញ្ញាថា ស្ត្រីមានផ្ទៃពោះដែលមានភាពប្រែប្រួលនៃភាពតានតឹងកាន់ តែខ្លាំងពីមួយពេលទៅមួយពេល អាចនឹងមានទារកដែលមានការភ័យខ្លាច សោកសៅ និងទុក្ខព្រួយច្រើននៅ អាយុ 3 ខែ បើប្រៀបធៀបជាមួយម្តាយដែលមាន ការប្រែប្រួល ស្ត្រេសតិចជាងនេះ ។
ការស្រាវជ្រាវពីមុនបានរកឃើញថា ទុក្ខព្រួយរបស់ម្តាយអំឡុងពេលមាន ផ្ទៃពោះ គឺទាក់ទងទៅនឹងនិស្ស័យ និងអាកប្បកិរិយារបស់ទារក ។
ទាករកដែលកើតចេញពីម្តាយដែលស្ត្រេសនោះ ក៏ឆាប់យំ និង ខ្លាចគេ ហើយ អោបតោងម្តាយជាប់ នៅពេលឃើញមនុស្សចម្លែក។
ដូច្នេះ វាចាំបាច់ដែលស្ត្រីមានផ្ទៃពោះកាត់បន្ថយភាពតានតឹងអារម្មណ៍ក្នុង ខ្លួនអោយ បានច្រើនដើីម្បីចៀសវាងផលប៉ះពាល់លើខ្លួនឯងផ្ទាល់និងលើទារកដែលនឹងកើតចេញមក៕
កំណត់សម្គាល់៖ បើមានចម្ងល់អំពីបញ្ហាសុខភាព សូមទំនាក់ទំនងមកកាន់វេបសាយ សុខភាព health.com.kh .