ផលវិបាកនៃការឈឺបំពង់កគឺកម្រមានណាស់ប៉ុន្តែវាអាចកើតឡើងជាពិសេសប្រសិនបើអ្នកមិនបានព្យាបាលអោយបានត្រឹមត្រូវជាមួយនឹងថ្នាំផ្សះ។ បើទោះបីជាវាកម្រកើតមានប៉ុន្តែផលវិបាកអាចកើតមាននៅពេលដែលមេរោគរីករាលដាលទៅកន្លែងផ្សេងទៀតនៃរាងកាយ។ការឆ្លងមេរោគអាចរីករាលដាលទៅកាន់កន្លែងផ្សេងៗដូចជា៖

- រលាកត្រចៀកកណ្តាល
- រលាកប្រហោងឆ្អឹងស៊ីនុស
- ឡើងខ្ទុះនៅបំពង់ក
- ការឆ្លងមេរោគទៅកូនកណ្តុរនៅក
- ជំងឺរលាកសន្លាក់
- ខូចប្រឺសបេះដូង
- រលាកតម្រងនោម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855