ការហើមបបូរមាត់អាចកើតឡើងដោយសារបញ្ហាផ្សេងៗពីគ្នា។គ្រោះថ្នាក់ទៅលើបបូរមាត់និងតំបន់នៅជុំវិញមាត់គឺជាមូលហេតុជាក់ស្តែងនៃការហើមបបូរមាត់។ប្រតិកម្មអាលែកស៊ី ដូចជាប្រតិកម្មទៅនឹងអាហារឬសារធាតុដទៃទៀតជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការហើមបបូរមាត់។Angioedema គឺជាជំងឺដែលមានការហើមជាលិកានៃស្បែកហើយជារឿយៗត្រូវបានប្រមូលផ្តុំនៅជុំវិញភ្នែកនិងបបូរមាត់។

ការឆ្លងមេរោគមួយចំនួនដូចជាជំងឺរើម អាចបណ្តាលអោយមានពងទឹកនិងហើមដោយកន្លែងនៅនឹងបបូរមាត់។ការឆ្លងមេរោគនិងបញ្ហានៃការរលាកនៃស្បែកក៏អាចនាំអោយមានការរលាកនិងហើមបបូរមាត់ផងដែរ។ក្នុងករណីដែលមិនសូវជាជួបនោះបញ្ហាដែលប៉ះពាល់លើខ្លួនប្រាណទាំងមូលអាចបណ្តាលអោយបបូរមាត់ហើមហើយជួនកាលមានការផ្សារភ្ជាប់ជាមួយនឹងការចាល់ជាតិទឹកឬហើមនៅតំបន់ដទៃទៀតនៃខ្លួនផងដែរ៕